ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពនៅតាមច្រកព្រំដែនកម្ពុជា-ថែ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥

ចែករំលែក៖

ព្រំដែនកម្ពុជា-ថៃ ៖ កម្ពុជា នៅបន្តទទួលបងប្អូនពលករខ្មែរដែលចេញមកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិនានា ដោយនៅចាំសម្របសម្រួល និងដឹកជញ្ជូនពលករទៅកាន់មណ្ឌលសុវត្ថិភាព ផ្តល់ជូនព័ត៌មានពីការងារ និងបន្តសម្រួលជូនទៅតាមស្រុកកំណើតរៀងៗខ្លួន។

តាមការជូនដំណឹងដោយឯកតោភាគី ថៃបានបើកទ្វារច្រកព្រំដែនទ្បើងវិញជារៀងរាល់ថ្ងៃ (គ្រាន់តែជារូបភាពប៉ុណ្ណោះ) ប៉ុន្តែបានរឹតបន្តឹង ដោយហាមឃាត់ទាំងមនុស្ស និងរថយន្តចេញ-ចូល លើកលែងតែអ្នកជំងឺសង្គ្រោះបន្ទាន់ និងសិស្សសាលា។

ចំពោះភាគីកម្ពុជា បានបន្តបិទរហូតដល់មានការសម្រេចសារជាថ្មីពីថ្នាក់ដឹកនាំ៕

ប្រភព៖ មន្ទីរព័ត៌មានតាមបណ្តាខេត្តជាប់ព្រំដែនថៃ


ចែករំលែក៖