ភ្នំពេញ ៖ ត្បិតយប់ខ្លះ សម្រាកបានត្រឹម៤ម៉ោង សម្ដេចធិបតី ថាមានមោទនភាពពេលឃើញខ្មែររួមគ្នាប្រឆាំងការឈ្លានពាន ❤️✍️
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងថាបើទោះបីជាយប់ខ្លះ សម្រាកបានត្រឹមតែ៤ម៉ោងក៏ដោយ តែពិតជាសប្បាយចិត្ត និងមានមោទនភាព នៅពេលដែលពលរដ្ឋខ្មែររួមគ្នាជាធ្លុងមួយប្រឆាំងការឈ្លានពានពីសត្រូវ។
សម្ដេចធិបតី ថាជាការពិតដែលមិនអាចប្រកែកបាន នៅពេលដែលពលរដ្ឋនៅជាមួយរដ្ឋាភិបាល និងកងទ័ព គ្រប់យ៉ាង នឹងអាចដោះស្រាយបញ្ហាបាន ដោយគ្មានការភិតភ័យអ្វីឡើយ។
«ការប្រឈមណាដែលមិនសម្លាប់យើង គឺធ្វើឱ្យយើងរឹងមាំ»។ ប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាមច្ឆជាតិ ១កក្កដា នៅស្រុកបាទី ខេត្តតាកែវ។ «បើធ្វើមេដឹកនាំមិនហ៊ានទទួលខុសត្រូវ តើយើងធ្វើធើអី?»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជា មាន សំឡេងតែមួយពីលើដល់ក្រោម ហើយបើសិនជាមានបញ្ហា ថ្នាក់លើ ឬនាយករដ្ឋមន្ត្រីទទួលខុសត្រូវ។ សម្តេច ហ៊ុន ម៉ាណែត អរគុណស្មារតីគាំទ្រ ផលិតផលខ្មែរ ជាក់ស្តែងល្ពៅព្រះវិហារ។ ផ្សារផ្ទៃក្នុង និងផ្សារទៅប្រទេសផ្សេងទៀត យើងមានគ្រប់ ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច