កម្លាំងទាហានឥណ្ឌាទើបតែបានសាកល្បងកាំជ្រួចមីស៊ីលការពារដែនអាកាសប្រភេទថ្មី Barak-8 ចេញពីទីតាំង Chandipur ភាគខាងកើតប្រទេសនេះប្រកបដោយ ជោគជ័យ។ ជាមួយនឹងជោគជ័យនោះ ឥណ្ឌានឹងបន្តសាកល្បងនាពេលខាងមុខជាបន្តទៀត។
កាំជ្រួចមីស៊ីលខាងលើគឺជាការសហការផលិតរវាងក្រុមហ៊ុនស្រាវជ្រាវនិងអភិ វឌ្ឍអាវុធការពារជាតិឥណ្ឌា DRDO នឹង ក្រុមហ៊ុន AIA របស់អីុស្រាអែល។ ប្រព័ន្ធ ការពារ Barak-8 អាចរកឃើញគោលដៅ និងវាយប្រហារដោយខ្លួនឯង។ មីស៊ីលខាង លើអាចបំពាក់នៅលើនាវាចម្បាំងយន្ត ហោះចម្បាំង និងនៅលើដីគោកផងដែរ។
កាលពីឆ្នាំ២០១៥ ឥណ្ឌាបានសាក ល្បងម្តងរួចមកហើយដោយជោគជ័យនូវមីស៊ីល Barak-8 ចេញពីនាវាចម្បាំង ហើយ ពេលនេះបានសាកល្បងចេញពីដីគោក វិញម្តង។
ចំណេកអីុស្រាអែលវិញក៏ធ្លាប់បានសាក ល្បងដោយជោគជ័យនូវមីស៊ីល Barak-8 ពីនាវាចម្បាំងប្រភេទ Saar 5 ដែរ ដោយ វាយស្ទាក់យន្តហោះគ្មានមនុស្សបើកធុន តូច។ ក្រុមហ៊ុនអីុស្រាអែល AIA ធ្លាប់បាន បញ្ជាក់ថា មីស៊ីល Barak-8 អាចវាយស្ទាក់ នៅគោលដៅមានចម្ងាយ១៥០គីឡូម៉ែត្រ។ មីស៊ីលអាចបញ្ជាចេញពីប្រព័ន្ធរ៉ាដាជួយឲ្យ មីស៊ីលទាំងនោះអាចកែតម្រង់ទិសដៅវាយ ប្រហារប្រកបដោយប្រសិទ្ធភាពបំផុត៕ ម៉ែវ សាធី