ព័ត៌មានទាន់ហេតុការណ៍៖

ចិនមិនទុកទីផ្សារនៅគុយបាឲ្យធ្លាក់ទៅលើដៃអាមេរិកទាំងស្រុងឡើយ

ចែករំលែក៖

រយៈពេលកន្លងមកទំនាក់ទំនងរវាងអាមេរិកនឹងគុយបាកាន់តែប្រសើរឡើងពីមួយ ថ្ងៃទៅមួយថ្ងៃក្រោយពីអាមេរិកលុបចោលទណ្ឌកម្មទៅលើប្រទេសនេះ។ មួយវិញទៀតភូមិសាស្ត្ររវាងអាមេរិកនឹងគុយគឺនៅ ជិតគ្នាដោយធ្វើដំណើរមួយម៉ោងប៉ុណ្ណោះពីទីក្រុងមីយ៉ាមីនឹងទៅដល់គុយបា។ ទាំងនោះហើយដែលអាចជំរុញវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកានតែប្រសើរឡើងធ្វើឲ្យចិនដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសកុម្មុយនិស្តដូចគ្នាជាយូរ ណាស់មកហើយនោះត្រូវបាត់បង់ទីផ្សារ របស់ខ្លួន។

អ្វីដែលចិនព្រួយបារម្ភគឺក្រោយពេលដែលក្រុមហ៊ុនអាកាសចរណ៍អាមេរិកជាច្រើនបានហោះហើរទៅកាន់គុយបាជាលើក ដំបូង ហើយនិងមានជើងហោះហើររាប់សិប ទៀតនៅពេលខាងមុខ។

ដើម្បីរក្សាទំនាក់ទំនងសេដ្ឋកិច្ចឲ្យកាន់តែប្រសើរដូចដើមនាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង បានបំពេញទស្សនកិច្ចរយៈពេល ពីរថ្ងៃទៅកាន់គុយបា។ នៅក្នុងនោះប្រទេស ទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាង៣០ទាក់ទងនឹងកសិកម្ម ឧស្សាហកម្ម តម្លៃពន្ធដារ បច្ចេកវិទ្យា ព័ត៌មានវិទ្យា បរិស្ថាន ថាមពល និងសុខ ភាព។

នេះជាលើកទី១ហើយដែលនាយករដ្ឋមន្ត្រីចិនឈានជើងចូលគុយបាតាំងពីចិននិងគុយបាមានទំនាក់ទំនាក់ការទូតនឹងគ្នា ៥៦ឆ្នាំមកនេះ។ ប្រធានាធិបតី ស៊ី ជីនពីង ធ្លាប់ទៅគុយបារួចមកហើយកាលពីឆ្នាំ ២០១៤។

យោងតាមនាយករដ្ឋមន្ត្រីចិនបានឲ្យដឹង ថា ចិនត្រៀមសហប្រតិបត្តិការជាមួយគុយបា លើផ្នែកថាមពលមិនចេះរីងស្ងួត ហេដ្ឋា រចនាសម្ព័ន្ធ ឬក៏ម៉ាស៊ីនសម្រាប់ផ្នែកកសិកម្ម ជាដើម។ ចិនផ្តល់ឥណទានឲ្យគុយបាច្រើន ជាងគេ។ ចិនជាដៃគូពាណិជ្ជកម្មលំដាប់ ទី២របស់គុយបា បន្ទាប់ពីវេណេស៊ុយអេ ឡា។ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង២គិតក្នុង៩ខែដំបូងក្នុងឆ្នាំ២០១៥ មាន ទឹកប្រាក់១.៦០០លានដុល្លារគឺកើន៥៧ភាគរយ បើប្រៀបនឹងរយៈពេលដូចគ្នានៅ ឆ្នាំ២០១៤៕ ម៉ែវ សាធី

Li Keqiang, Raul Castro


ចែករំលែក៖