ព័ត៌មានទាន់ហេតុការណ៍៖

ឌុច លីដា និយាយរឿង ថតស្រាត

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីលេចធ្លោកញ្ញា ឌុច លីដា ធ្លាប់បានធ្វើឲ្យអ្នកទស្សនាខ្សែភាពយន្តខ្មែរមានការភ្ញាក់ផ្អើលម្តងរួចមកហើយក្រោយពីនាងហ៊ានសម្តែងឈុតឆាកមួយចំនួនដែលគ្មានសម្លៀកបំពាក់ខាងលើដូចជារឿង”ស្បែកគង់”ជាដើម។

តារាស្រីរូបនេះកាន់តែធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំងជាមួយនឹងការរិះគន់និងសរសើរផងជាមួយឈុតបែបនេះជាថ្មីក្នុងរឿង”នារីវេទមន្ត”។

ក្រោយចេញឈុតឆាកខ្លីៗ(Trailer)របស់រឿង «នារីវេទមន្ត»ភ្លាមគឺបានលេចចេញទាំងការគាំទ្រនិងរិះគន់ឈុតឆាកមួយចំនួន ព្រោះ ហ៊ានថតព្រលែងខ្លួនទាំងល្វែង បញ្ចេញសាច់សខ្ចី ជាច្រើនឈុតឆាក ។

កញ្ញា ឌុច លី លើកឡើងថាវា គ្រាន់តែជាវិធីសាស្រ្ត ឬបច្ចេកទេស ក្នុងការថតតែប៉ុណ្ណោះ។នាងបញ្ជាក់ថាវាគឺជាលះបង់ខ្ពស់ហើយមុននឹងសម្រេចចិត្តថតបែបនេះគឺនាងមិនមែនមិនដឹងពីតម្លៃស្ត្រីខ្មែរហើយក៍យល់ដឹងពីតម្លៃវប្បធម៌យើងដែរ។ប៉ុន្តែអ្វីដែលនាងធ្វើដើម្បីតែសិល្បៈប៉ុណ្ណោះនិងចង់ឲ្យសាច់រឿងល្អហើយក៍មានបច្ចេកទេសគេជួយយើងដែរ ។

នាងមិនអាចនិយាយក្បោះក្បាយនោះទេមានតែមកទស្សនាទើបដឹង។ចំពោះតម្លៃបានពីការថតខ្សែភាពយន្តនេះនាងមិនបានបញ្ជាក់នោះទេដោយនាងលើកឡើងថាគឺជាការងារផ្ទៃក្នុង ។ នាងបន្តថាការរិះគន់គឺនាងពិតជាដឹងអ្នកខ្លះគ្រាន់តែមើលឈុតផ្សាយខ្លីៗគឺគេថានាងសាហាវខ្លាំងណាស់នារីខ្មែរមិនគួរធ្វើចឹងឡើយ។តែនេះជាលក្ខណៈសិល្បៈដើម្បីឲ្យរឿងខ្មែរល្អដើរទៅមុខទៀតប៉ុណ្ណោះ ។

លើសពីនេះ កញ្ញា ឌុច លីដា ក៏សង្ឃឹមយ៉ាងមុតមាំថា អ្នកគាំទ្រ និងទស្សនិកជនមួយចំនួនទៀត និងអាចរៀនបើកចិត្តឲ្យទូលាយ យល់ដឹងឲ្យកាន់តែច្បាស់ ពីវិស័យខ្សែភាពយន្ត វិស័យសិល្បៈ ព្រោះថាការសម្តែងក្នុងខ្សែភាពយន្តមួយនេះ គឺសម្តែងទៅតាមបែបសិល្បៈ និងសមស្របទៅតាមសាច់រឿងតែប៉ុណ្ណោះ គួបផ្សំជាមួយនឹងបច្ចេកថត (កាត់ត) ដ៏ល្អឥតខ្ចោះផងដែរ ហើយសម្រាប់រឿងនេះដែរ មិនមែនគោលបំណងចង់បង្ហាញពីការអាក្រាតកាយ ដើម្បីជាការទាក់ទាញអ្វីមួយ ឬផលប្រយោជន៍របស់ខ្លួនឡើយ ។

គួរបញ្ជាក់ដែរថាខ្សែភាពយន្តខ្នាតធំរឿង “នារីវេទមន្ត”របស់ផលិតកម្មRock ត្រូវបានប្រកាសចាក់បញ្ចាំងជាផ្លូវការហើយក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើការត្រួតពិនិត្យជាថ្មីមុនពេលចាក់បញ្ចាំងជាផ្លូវការនៅកម្ពុជា។ ខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងជាផ្លូវការនាថ្ងៃទី៧ តុលា ឆ្នាំ២០១៦នេះគ្រប់រោងកុននារាជធានីភ្នំពេញ ៕ វឌ្ឍនា

 

img_1703 14199665_643761675802298_4563272175289500129_n


ចែករំលែក៖