ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះវាយប្រហារនៅតំបន់ជាច្រើនជុំវិញពិភពលោកបង្កឲ្យមានការខូចខាតទាំងអាយុជីវិតនិងទ្រព្យសម្បត្តិជាច្រើន

ចែករំលែក៖

រយៈពេលប៉ុន្មានថ្ងៃដើមខែតុលានេះមានខ្យល់ព្យុះបានវាយប្រហារនៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោកបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។ កន្លងមកថ្មីៗនេះអាជ្ញាធរនៅភាគអាគ្នេយ៍ប្រទេសចិន បានបញ្ជាឲ្យបណ្តាទូកនេសាទទាំងអស់វិលមកច្រាំងវិញ និងហាមមិនឲ្យកម្មករនេសាទចេញទៅណាឡើយ នៅតាមឆ្នេរសមុទ្រនានានៅមុនពេលព្យុះទីហ្វុងម៉េហ្គី (Megi) មកដល់ ។

អាជ្ញាធរឧតុនិយមបានឲ្យដឹងថា ព្យុះទីហ្វុងនេះបានកើតឡើងក្នុងឆ្នាំនេះជាលើកទី១៧ហើយ ហើយព្យុះនេះនឹងបង្កឲ្យមានហូរច្រោះបាក់ដីនៅកន្លែងមួយចំនួននៃភាគខាងជើងខេត្ត Guangdong បក់ឆ្ពោះទៅ ភាគខាងត្បូងនៃខេត្ត Fujian នៅព្រឹកថ្ងៃ ពុធ ។

ព្យុះទីហ្វុង Megi បោកបក់មានរយៈចម្ងាយ៨៥០គីឡូម៉ែត្រស្ថិតនៅភាគអាគ្នេយ៍ នៃក្រុង Xiamen ក្នុងខេត្ត Fujian ដោយ
កម្លាំងខ្យល់បក់លើសពី១៦៦គីឡូម៉ែត្រក្នុង១ម៉ោង និងបក់ផុតក្នុងល្បឿន២០គីឡូម៉ែត្រក្នុង១ម៉ោង ។

ក្រៅពីព្យុះ Megi ពេលនេះព្យុះ Chaba កំពុងតែវាយប្រហារកូរ៉េខាងជើងបានសម្លាប់មនុស្ស៦នាក់និងបាត់ខ្លួន៤នាក់ផងដែរ។ នៅពេលនេះព្យុះកំពុងតែវាយប្រហារតំបន់ឆ្នេរសមុទ្រនៃប្រទេសកូរ៉េខាងត្បូង។ ចំណែកមហោស្រពភាពយន្តដ៏ធំប្រចាំតំបន់អាស៊ីដែលគ្រោងធ្វើឡើងនៅទីក្រុងប៊ូសាន ល្ងាចថ្ងៃព្រហស្បតិ៍នោះក៏ត្រូវលុបចោលដែរ ។

នៅទីក្រុងឧស្សាហកម្ម Ulsan គេរកឃើញសាកសពបុរសម្នាក់បានលង់ទឹកស្លាប់នៅក្បែរផ្ទះរបស់គាត់ និងស្ត្រីម្នាក់ត្រូវបានគេរកឃើញស្លាប់ដែរនៅកន្លែងចតរថយន្តក្រោមដីដែលលិចទឹក។ ចំណែកផ្ទះរបស់ប្រជាជនប្រមាណ២៣ម៉ឺនខ្នងទូទាំងតំបន់ឆ្នេរសមុទ្រត្រូវកាត់ផ្តាច់អគ្គិសនីប្រើប្រាស់ ។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៦ ខែតុលា ឥទ្ធិពលនៃព្យុះបានថមថយបន្តិចប្រជាជននៅក្នុងប្រទេសកូរ៉េត្បូងបាននាំគ្នាសម្អាត ផ្ទះសម្បែងបណ្តើរៗ និងរៀបចំទុកដាក់របស់របរដែលរងការខូតខាតដោយសារតែខ្យល់ព្យុះដែលបានវាយប្រហារឆ្នេរសមុទ្រភាគខាងត្បូងនៃឧបទ្វីបកូរ៉េ។

សូមជម្រាបជូនថា ព្យុះទីហ្វុងចាបាបានធ្វើដំណើរមកដល់ទីក្រុងកំពង់ផែដ៏ធំប៊ូសាន និងទីក្រុងឧស្សាហកម្មអ៊ុលសានរបស់កូរ៉េខាងត្បូងកាលពីថ្ងៃពុធវាបានបណ្តាលឱ្យមានភ្លៀងធ្លាក់ជោកជាំដោយបង្កជាជំនន់ទឹកភ្លៀង ។ វីដេអូពីកាមេរ៉ាសុវត្ថិភាពសាធារណៈបានបង្ហាញឱ្យឃើញពី រថយន្ត ទូទឹកកក និងកម្ទេចកម្ទីផ្សេងៗទៀតអណ្តែតពាសពេញផ្លូវដែលកំពុងជន់លិច។ មិនត្រឹមតែប៉ុណ្ណោះព្យុះបានរំខានដល់ព្រឹត្តិការណ៍បង្ហាញខ្សែភាពយន្ដធំជាងគេនៅតំបន់អាស៊ីគឺមហោស្រពភាពយន្តអន្តរជាតិប៊ូសានដែលគ្រោងនឹងបើកនៅល្ងាចថ្ងៃព្រហស្បតិ៍នោះ ។ ព្រឹត្តិការណ៍មហោស្រពនេះគ្រោងនឹងរៀបចំនៅលើឆ្នេរទេសចរណ៍ Haeundae ជាឆ្នេរដ៏មានប្រជាប្រិយភាពរបស់ទីក្រុងប៊ូសាន។

នៅក្នុងប្រទេសហៃទីព្យុះសង្ឃរា Matthew បាននិងកំពុងវាយប្រហារមកលើដែនដីនៃប្រទេសហៃទី ហើយពលរដ្ឋរាប់ពាន់នាក់បានសម្រេចចាកចេញពីលំនៅឋានរបស់ពួកគេទៅកាន់តំបន់មានសុវត្ថិភាព។

ព្យុះសង្ឃរា Matthew បានវាយប្រហារមួយផ្នែកខ្លះនៃប្រទេសនេះហើយមានអ្នកស្លាប់២នាក់ហើយដោយសារព្យុះនេះ ។ បច្ចុប្បន្នព្យុះបានរំកិលខ្លួនពីឆ្នេរសមុទ្រស្ថិតនៅភាគឦសាននៃប្រទេសគុយបាធ្វើដំណើរឆ្ពោះទៅរដ្ឋផ្លរីដាសហរដ្ឋអាមេរិកដែលកន្លែងនេះហើយកំពុងតែមានសញ្ញាព្រមានពីគ្រោះអាសន្ន ។ នៅភាគខាងត្បូង Carolina វិញក៏បានចាប់ផ្តើមជម្លៀសពលរដ្ឋជាង១លាននាក់ចេញពីតំបន់ងាយរងគ្រោះផងដែរ៕ ម៉ែវ សាធី

hurricane-mathew-ap-2 hurricane-mathew-reuters t5 gettyimages-612894978


ចែករំលែក៖