ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាបានបង្ហោះ ហ្វេសប៊ុកផ្ទាល់របស់សម្តេច ដែលនិយាយ អំពីការចូលរួមប្រជុំសភា ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរ នៅលើហ្វេសបុ៊ករបស់សម្តេច ផ្ទាល់ថា “ពេលនេះកំពុងប្រជុំរដ្ឋសភាដែលជា ដំណើការធម្មតានៃអង្គនីតិបញ្ញត្តិ។ ដោយ របៀបវារៈច្រើនថ្ងៃនេះច្បាស់ជាបាយថ្ងៃ ត្រង់នៅរដ្ឋសភាទៀតហើយៗការប្រជុំច្បាស់ ជាអូសបន្លាយរហូតដល់ពេលល្ងាច”។
សម្តេចតេជោ ហ៊ុន សែន បានសរសេរ ចែករំលែកបន្តទៀតថា “ទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅរះដដែលព្រោះមិនមែន ជាចំណាប់ខ្មាំងរបស់ក្រុមណាមួយនោះ ទេ”។
គួរបញ្ជាក់ថា សម័យប្រជុំរដ្ឋសភាលើក ទី៧ នីតិកាលទី៥ បានដំណើរការជាធម្មតា ក្រោមអធិបតីភាពរបស់សម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
នាថ្ងៃនោះព្រះករុណាព្រះមហាក្សត្រ ព្រះអង្គបានចេញព្រះរាជសារជូនសម័យ ប្រជុំ ។
អគ្គលេខាធិការដ្ឋានរដ្ឋសភាបានប្រកាសថា របៀបវារៈដែលត្រូវប្រជុំសភាលើកទី៧ នេះ រួមមានរបាយការណ៍ស្តីពីសកម្មភាព របស់រដ្ឋសភាចន្លោះសម័យប្រជុំលើកទី៦ និងលើកទី៧, ការបោះឆ្នោតទុកចិត្តលើការ តែងតាំងអគ្គសវនករ និងអគ្គសវនករង៣ រូបនៃអាជ្ញាធរសវនកម្មជាតិសម្រាប់ អណត្តិ៥ឆ្នាំ, ការពិភាក្សានិងអនុម័តសេចក្តី ព្រាងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជា ជីវៈវិស័យសុខាភិបាល, ការពិភាក្សា និង អនុម័តសេចក្តីព្រាងច្បាប់អំពីការអនុម័ត យល់ព្រមលើពិធីសារទី៧ស្តីពីប្រព័ន្ធឆ្លង កាត់គយ និងកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ាន ស្តីពីកិច្ចសម្រួលការដឹកជញ្ជូនឆ្លង កាត់ទំនិញ, ការពិភាក្សានិងអនុម័តសេចក្តី ព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារដើម្បីអនុវត្តកញ្ចប់ទី៦ នៃការប្តេជ្ញា ចិត្តបើកចំហសេវាហិរញ្ញវត្ថុនៅក្រោមកិច្ច ព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវា, ការពិភាក្សានិងអនុម័តលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងស្តី ពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការបង្កើតអង្គភាពស្រាវ ជ្រាវម៉ាក្រូសេដ្ឋកិច្ច អាស៊ានបូកបី និងការ ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តី ពីការបង្កើតនិងការអនុវត្តបញ្ជរតែមួយ អាស៊ាន និងពិធីសារស្តីពីក្រមខ័ណ្ឌច្បាប់សម្រាប់អនុវត្តបញ្ជរតែមួយអាស៊ាន៕ ហេង សូរិយា