ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតថ្នាំញៀនក្រាមពណ៌ស១កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ:នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ចំណុចម្តុំច្រកឌឿងហែម ក្រោយក្រុមហ៊ុន ឃ្យូប៊ី ផ្លូវព្រះមុនីវង្ស ក្រុម ៣២ ភូមិ ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ជាអ្នកទិញឈ្មោះ យឿន សេងហួរ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះលេខ ២២៧AB2 ផ្លូវនរោត្ដម ភូមិ ១០ សង្កាត់ទន្លេបាសាក់ មុខរបរ គ្មាន និង ដកហូតថ្នាំញៀនក្រាមពណ៌ស ១កញ្ចប់តូច ។

ក្រោយការសាកសួរហើយនោះ សមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ បានសហការជាមួយសមត្ថកិច្ចជំនាញចុះទៅឆែកឆេរផ្ទះជួលមួយកន្លែងក្រោយក្រុមហ៊ុន QB ចំណុចភូមិ៥ ផ្លូវមុន្នីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន និងបានឃាត់ខ្លួនស្រ្តីម្នាក់មានជាអ្នកលក់ឈ្មោះ ផាន់ ដាវី ភេទស្រី អាយុ៣៥ ឆ្នា ស្នាក់នៅផ្ទះជួល ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ មុខរបរ រត់តុនៅហាងស៊ីវីល័យ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី

image3

image1
image2


ចែករំលែក៖