ទីភ្នាក់ងារព័ត៌មានរ៉យទ័របានផ្សព្វផ្សាយព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ថា ជនរងគ្រោះបាត់បង់ជីវិតដោយសារគ្រោះធម្មជាតិព្យុះ Matthew នៅក្នុងប្រទេស Haiti នោះបានកើនឡើង៨៤២នាក់ហើយនៅថ្ងៃសុក្រ ។
ប្រភពបន្តថា មនុស្សរាប់ពាន់នាក់ផ្សេងទៀតបានបាត់បង់ទីជម្រក បន្ទាប់ពីការបំផ្លិចបំផ្លាញដោយខ្យល់ព្យុះកាលពីដើមសប្តាហ៍មក ។
ព្យុះ Matthew បានវាយប្រហារប្រទេសតាមតំបន់ឈូងសមុទ្រអាត្លង់ទិច និងឆ្ពោះមកកាន់អាមេរិក រដ្ឋ Florida រដ្ឋ South Carolina និង North Carolina ផងដែរ ។
លោកអូបាម៉ា បានជំរុញប្រជាពលរដ្ឋកុំព្រងើយកន្តើយចំពោះការអំពាវនាវរបស់អាជ្ញាធរឲ្យទៅរកទីតាំងមានសុវត្ថិភាព ៕