ព័ត៌មានទាន់ហេតុការណ៍៖

រុស្សី៖ សង្គ្រាមបរមាណូនឹងកើតឡើងនៅពេលឆាប់ៗ

ចែករំលែក៖

សារព័ត៌មានរុស្ស៊ីបានផ្សាយនូវសេចក្តី ប្រកាសមួយបង្កឲ្យមានការព្រួយបារម្ភយ៉ាង ខ្លាំងពីប្រជាពលរដ្ឋដោយបានបញ្ជាក់ថា សង្គ្រាមនុយក្លេអ៊ែរនឹងកើតឡើងក្នុងពេលឆាប់ៗ។ ការប្រកាសខាងលើស្របពេលដែលភាពតានតឹង កំពុងតែកើនខ្លាំងឡើងនៅមជ្ឈិមបូព៌ា។

យោងតាមប្រភពព័ត៌មានពី Metro ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទបានស្នើច្បាប់ព្យួរកិច្ចព្រម ព្រៀងទីក្រុងមូស្គូ-ក្រុងវ៉ាស៊ីនតោន ចំពោះ ការបោះបង់ចោលនូវលោហធាតុសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។

មន្ត្រីរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រថា ជម្រកក្រោមដីត្រូវបានគេសាងសង់ រួចរាល់ហើយដែលវាអាចផ្តល់លំនៅដល់ មនុស្សចំនួន១២លាននាក់ដែលនេះគឺល្មម គ្រប់គ្រាន់សម្រាប់ចំនួនប្រជាជននៅក្នុង ទីក្រុងមូស្គូទាំងអស់។

សមាគមគ្រប់គ្រងកងទ័ព Arms Control Association បាននិយាយថា សហរដ្ឋ អាមេរិក និងរុស្ស៊ីនៅតែបន្តបញ្ជូនគ្រាប់យុទ្ធ សាស្ត្រច្រើនជាង១.៥០០គ្រាប់តាមយន្តហោះទម្លាក់គ្រាប់បែកពីរបីរយគ្រឿង និង គ្រាប់មីស៊ីលដែលច្រើនជាងការចាំបាច់ឆ្ងាយ ណាស់ដើម្បីទប់ស្កាត់ការវាយប្រហារដោយ អាវុធនុយក្លេអ៊ែរ ហើយម្យ៉ាងទៀតនោះពួក គេកំពុងតែធ្វើប្រព័ន្ធដឹកជញ្ជូនអាវុធនុយក្លេអ៊ែរឲ្យកាន់តែទំនើបខ្លាំងឡើង។

កន្លងមកប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានបង្កឲ្យពិភពលោកកាន់តែព្រួយបារម្ភ ដោយយល់ថា ប្រទេសនេះបានត្រៀម លក្ខណៈធ្វើសង្គ្រាមលោកលើកទី៣ដោយប្រទេសនេះបានចាប់ផ្តើមធ្វើលំហាត់សមជម្លៀសពលរដ្ឋជាង៤០លាននាក់នៅទូទាំង ប្រទេសចាប់ពីថ្ងៃទី៤ ខែតុលា។

រដ្ឋមន្ត្រីគ្រប់គ្រងគ្រោះអាសន្នរុស្ស៊ីលោក Vladimir Puchkov បានបញ្ជាក់ថា «អាទិភាពរបស់យើងក្នុងពេលធ្វើលំហាត់សមគឺការ ជម្លៀសពលរដ្ឋស្លូតត្រង់ចេញពីតំបន់ដែល អាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងបំផុត»។

លោក Vladimir Puchkov បានបញ្ជាក់ ថា នៅក្នុងលំហាត់ធ្វើសមយុទ្ធដើម្បីវាយ តម្លៃពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នឹងមន្ត្រីមូលដ្ឋានថា តើមានសហការគ្នាល្អ ប៉ុនណា នៅពេលមានគ្រោះអាសន្នកើត ឡើងក៏ដូចជាទីតាំងដែលត្រូវជម្លៀសពលរដ្ឋប្រកបដោយសុវត្ថិភាព។

ការធ្វើលំហាត់សមបែបនេះបានធ្វើឡើង ជាប្រចាំនៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីឆ្នាំ ២០១២ ហើយតែងតែធ្វើឡើងក្នុងអំឡុងដើមខែតុលា។

សារព័ត៌មាន RT របស់រុស្ស៊ីបានផ្សាយ ថា ការធ្វើលំហាត់នៅមិនមានអ្វីពិសេស ខុសប្រក្រតីនោះឡើយ។ ប៉ុន្តែសារព័ត៌មាន Express របស់អង់គ្លេសបានផ្សាយថា ទីក្រុង ឡុង និងវ៉ាស៊ីនតោនបានយល់ឃើញថា សកម្មភាពខាងលើគឺជាសញ្ញាប្រកាស អាសន្នពីសង្គ្រាមដែលអាចកើតឡើងចំពេល អាមេរិកនិងរុស្ស៊ីកំពុងប្រឈមនឹងភាពតាន តឹងដោយសារការមិនចុះសម្រុងគ្នានៅក្នុងសង្គ្រាមប្រទេសស៊ីរី៕ ម៉ែវ សាធី

 

onthebrink


ចែករំលែក៖