ខេត្តរតនគិរី៖ ប្រត្តិបតិការចុះរឹបអូសឈើធ្នុងនេះ ធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិសើង ឃុំសើងស្រុកបកែវ ខេត្តរតនគិរី ។
ការចុះរឹបអូសនេះ កម្លាំងប៉េអឹមលើផ្ទៃប្រទេស បានសហការជាមួយកម្លាំងបរិស្ថាន និងកម្លាំងរដ្ឋបាលព្រៃឈើស្រុកបរកែវ ដោយមានការសម្របសម្រួលពីលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។
បច្ចុប្បន្ន ឈើធ្នង់ជាច្រើនដុំ ត្រូវបានកម្លាំងប៉េអឹមលើផ្ទៃប្រទេស រឹបអូស និងប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើបរកែវចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ វុទ្ធឦសាន្ត