ព័ត៌មានទាន់ហេតុការណ៍៖

បុរសដែលផ្ដាំប្រពន្ធមិនឲ្យបញ្ចុះសពរយៈពេល៦ថ្ងៃមកហើយមិនទាន់មានដង្ហើមនៅឡើយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រហូតមកដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ អស់រយៈពេល៧ថ្ងៃមកហើយ បន្ទាប់ពីបុរសជាប្ដីបានផ្ដាំប្រពន្ធរបស់ខ្លួនមិនឲ្យប៉ះពាល់រូបរាងកាយ និងយកសពទៅបញ្ចុះនោះ គឺមិនទាន់ដឹងខ្លួននោះទេ ខណៈដែលសាកសពមិនមានធុំក្លិនអ្វីចម្លែកដោយសភាពស្រស់ដូចធម្មតា ។

ករណីនេះ លោក សុវណ្ណា អធិការរងនគរបាលស្រុកស្វាយទាបបានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ថា សាកសពនៅមិនទាន់ដឹងខ្លួននៅឡើយទេ ខណៈដែលប្រពន្ធមិនទាន់ធ្វើពីធីអ្វីទាំងអស់ហើយក៏មិនឲ្យអ្នកភូមិប៉ះពាល់សាកសពតាមបណ្ដាំរបស់ប្ដីផងដែរ។

ប្រភពបន្តថា ចំពោះអាជ្ញាធរមូលដ្ឋានភូមិស្រុក ក៏រង់ចាំមើលបន្តទៀតនៅថ្ងៃស្អែក ព្រោះជាថ្ងៃទី៧ នៅថ្ងៃស្លាប់របស់បុរសខាងលើ តើមានជីវិតឡើងវិញ តាមការសន្យារបស់គាត់នោះ ។

សូមរម្លឹកឡើងវិញថា ស្ត្រីឈ្មោះ ឡាយ សុធី អាយុ ៥៣ឆ្នាំ ដែលជាប្រពន្ធរបស់សពបានស្លាប់នោះ មានឈ្មោះ ប្រាក់ ឋាន អាយុ ៣៧ ឆ្នាំ រស់នៅភូមិ ជង្រុក ឃុំមាំងថ្កោល ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ប្រភពខាងលើបានបន្តទៀតថា ប្តីរបស់បានស្លាប់នៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ រហូតមកដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ គឺស្លាប់បាន៣យប់៤ថ្ងៃហើយរូបគាត់ និងសង្ឃឹមថា ប្តីរបស់គាត់នឹងរស់ឡើងវិញ ។

ដោយឡែក បើតាមប្រភពព័ត៌មានពីសាច់ញាតិនៃសពបានឲ្យដឹងផងដែរថា នាពេលកន្លងមក ជនរងគ្រោះដែលបានស្លាប់ធ្លាប់បានទៅបួសរៀនមន្តអាគមន៍គាថា នៅភ្នំគូលេនខេត្តសៀមរាប ជាមួយអ្នកសច្ចំ ហើយអាចបណ្តាលមកពីខុសគ្រូបាធ្យាយហើយគ្រូធំ ដែលនៅឯភ្នំគូលេននោះ តែងតែទូរស័ព្ទមកប្រាប់ក្រុមគ្រួសារនៃសពថា កុំអាល បូជា ឬបញ្ចុះសពអីរង់ចាំ៧ថ្ងៃ ក្រោយព្រលឹងនឹងវិលចូលរូបកាយវិញហើយ ៕ យឹម សុថាន

svarie-2 svarie-1


ចែករំលែក៖