ព័ត៌មានទាន់ហេតុការណ៍៖

កាន់កាំបិតផ្គាក់ម្តងពីរកាប់បុរសម្នាក់របួសធ្ងន់ ក្រុមគ្រួសារចាប់បានសងវិញចាស់ដៃទើបប្រគល់ ឲ្យសមត្ថកិច្ច

ចែករំលែក៖

ខេត្តកណ្តាល ៖ កម្លាំងនគរបាលស្រុកកៀនស្វាយបានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលប្រើអំពីហិង្សាដោយចេតនាយកកាំបិតផ្គាក់ពីរកាន់ក្នុងដៃទៅកាប់លើបុរសវ័យចំណាស់ម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤រសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ចំណុច ភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

មន្រី្តនគរបាល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ុក សុខ ភេទប្រុស អាយុ៣៧ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតីមុខរបរ កម្មករ មានទីលំនៅ ភូមិតារាបដូនសឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។រីឯជនរងគ្រោឈ្មោះ ម៉ៅ ឆែម ភេទប្រុស អាយុ៦៤ឆ្នាំ(ខ្មែរ) មុខរបរកសិករ មានទីលំនៅភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជាមួយនេះដែរសមត្ថកិច្ចទាំងរឹបអូសវត្ថុតាងមាន កាំបិតផ្គាក់ចំនួន២ ផ្លែដែកដងឈើ ២និងផ្លែដែក ដងឬស្សី១ ផងដែរ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យរូបនេះបានកាន់កាំបិតផ្គាក់ចំនួន២ក្នុងដៃទាំងសងខាងទៅឈរឡូឡានៅមុខផ្ទះជនរងគ្រោះឈ្មោះម៉ៅ ឆែម ហើយពេលឃើញដូច្នេះ ជនរងគ្រោះក៍បានចុះមកមើល ពេលនោះស្រាប់តែបុរសនេះបានកាប់ជនរងគ្រោះចំនួន៦កាំបិត ចំក្បាលចំនួន២កាំបិតដេរចំនួន១៤ថ្នេរ ស្មាខាងស្ដាំចំនួន១កាំបិតដេរចំនួន២ថ្នេ រខ្នងដៃខាងស្ដាំ០១កាំបិតដេរចំនួន៦ថ្នេរ កែងដៃខាងស្ដាំចំនួន១កាំបិតដេរ ចំនួន៦ថ្នេរ និងចុងចិញ្ចើមខាងឆ្វេងចំនួន១កាំបិត ដេរចំនួន២ថ្នេរ ។

សាក្សីបានឲ្យដឹងទៀតថា ភ្លាមៗនោះក្រុមគ្រួសារជនរងគ្រោះបាននាំគ្នាចាប់បុរសនេះចងដៃ ចងជើង ទុកនៅក្នុងបរិវេណផ្ទះរបស់ខ្លួន និងបានព្រួតវាយស្រាយកំហឹងបណ្តាលឲ្យបុរសនេះមានរបួសស្នាមហូរឈាម ជាំភ្នែកខាងស្ដាំ ហើមកំភួនជើងខាងស្ដាំ រយះប្រអប់ដៃខាងស្ដាំដេរចំនួន៦ថ្នេរ ។បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះបានយកជនរងគ្រោះទៅព្យាបាលរបួសនៅផ្ទះលោកមេភូមិតារាបដូនស ហើយជនរងគ្រោះមិនបានបឹ្តងមកសមត្ថកិច្ចនោះទេ។តែរហូតដល់វេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃដដែល ទើបកំលាំងនគរប៉ុស្តិ៍គគីរទទួលបានព័ត៌មាននេះក៏បាន ចុះទៅដល់កន្លែងកើតហេតុ និងបាននាំជនសង្ស័យមកព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ និងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមច្បាប់ ៕ ប្រាថ្នា

 

__________


ចែករំលែក៖