ព័ត៌មានទាន់ហេតុការណ៍៖

លោក Ding Xuexiang ជួបសន្ទនាជាមួយលោក Gan KimYong ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីនិងអញ្ជើញជាសហអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីយន្តការសហប្រតិបត្តិការទ្វេភាគី

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ១៥ ខែធ្នូ លោក Ding Xuexiang សមាជិក អចិន្ត្រៃយ៍ នៃការិយាល័យ នយោបាយ នៃ

គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្ត ចិន និង ជា ឧបនាយករដ្ឋមន្ត្រី ចិន បាន ជួបសន្ទនា ជា មួយ លោក Gan KimYongឧបនាយករដ្ឋមន្ត្រី សិង្ហបុរី នៅ ក្រុង Chongqing ព្រមទាំង អញ្ជើញ ជា សហ អធិបតីភាព ក្នុង កិច្ចប្រជុំ លើកទី ២១ នៃ គណៈកម្មាធិការ រួម នៃ កិច្ចសហប្រតិបត្តិការ ទ្វេភាគី ចិន និង សិង្ហបុរី ។

ថ្លែងក្នុងជំនួប លោកDing Xuexiangបាន លើកឡើងថា ទំនាក់ទំនង រវាងចិន និង សិង្ហបុរី មាន ការ អភិវឌ្ឍប្រកបដោយ ស្ថិរភាពក្នុង រយៈពេល យូរ គឺ ដោយសារ ទទួល បាន ការ ណែនាំ ជា យុទ្ធសាស្ត្រ ពី សំណាក់ ថ្នាក់ ដឹកនាំ នៃ ប្រទេសទាំងពីរ និង ប្រកាន់ ខ្ជាប់ ទិសដៅ នយោបាយ ដ៏ ត្រឹមត្រូវ ។ ភាគីទាំងពីរ គួរ បន្ត បង្កើន ការ កសាង ទំនុកចិត្តទៅវិញទៅមក ផ្នែក នយោបាយ គោរព ផលប្រយោជន៍ស្នូល របស់ គូភាគី ដើម្បីធានាឱ្យ ទំនាក់ទំនង មេត្រីភាព រវាង ចិន និង សិង្ហបុរី និង កិច្ចសហប្រតិបត្តិការ ដែល ផ្តល់ ផលប្រយោជន៍ទៅវិញទៅមក អាច វិវឌ្ឍទៅមុខ ប្រកបដោយ ស្ថិរភាព និង យូរអង្វែង ។

ជា ការ ឆ្លើយតប លោក Gan KimYongបាន លើកឡើងថា ភាគី សិង្ហបុរី យកចិត្តទុកដាក់ ខ្ពស់ ចំពោះ ទំនាក់ទំនង ជា មួយ ប្រទេស ចិន ប្រកាន់ ខ្ជាប់ យ៉ាងម៉ឺងមាត់ នូវ គោលនយោបាយ ចិន មួយ ប្រឆាំង កម្លាំង អបគមន៍ដែល ចង់ឱ្យ តៃវ៉ាន់ឯករាជ្យ រីករាយ ធ្វើ ឱ្យ ការ ផ្លាស់ប្តូរ គ្រប់ ជាន់ ថ្នាក់ ជា មួយ ភាគី ចិន មាន ភាព កាន់ តែ ជិតស្និទ្ធ ដើម្បីជំរុញ ទំនាក់ទំនង រវាង ប្រទេស ទាំងពីរ ឱ្យ សម្រេច បាន ការអភិវឌ្ឍ កាន់ តែ ធំ៕

ប្រភព ៖ (CCFR)


ចែករំលែក៖