ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចសន្ទនាកំពូល ACD លើកទី២

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ១០ តុលាម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តៃនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចសន្ទនានៃកិច្ចសហប្រតិបត្តិការអាស៊ី ( Asia Cooperation Dialogue –ACD) លើកទី២ នៅទីក្រុងបាងកក ប្រទេសថៃ។ កម្ពុជាគាំទ្រចំពោះកិច្ចសន្ទនាដើម្បី ពង្រឹងនូវមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងអស់។

ពេលនេះ ACD មានសមាជិក ៣៤ ប្រទេស ហើយសមាជិកថ្មីនេះគឺ ប្រទេសនេប៉ាល់ (Nepal) និងប្រទេសតួគី (Turkey)។ នេះគឺជាទសវត្សអាស៊ី ព្រោះជាទ្វីបដែលពោរពេញដោយសក្តានុពល ដែលមានចំនួនប្រជាពលរដ្ឋ ៤.៣៣ ប៊ីលាន ដែលមានកំណើនប្រជាជនប្រមាណ ៦០%នៃប្រជាពល រដ្ឋសាកលលោក និងមានកំណើនជាង ៣២%នៃទំហំពាណិជ្ជកម្ម និងវិនិយោគពិភពលោក ហើយនឹងបន្តកើនឡើង ៥%ថែមទៀត។ កាលណាអាស៊ីរួមគ្នាតែមួយគឺប្រាកដណាស់ថា យើងសម្បូរទៅដោយថាមពលចម្រុះ, ដែលតភ្ជាប់គ្នាដោយគំនិតថ្មីៗ, ដែលជាទីបណ្តុំនៃហិរញ្ញវត្ថុ, ថាមពល, ធនធានមនុស្ស សន្តិសុខស្បៀង, វិស័យសុខាភិបាល, ទេសចរណ៍ និងវប្បធម៍, និងបច្ចេកវិទ្យា។

ប្រទេសដែលជាសមាជិកទាំង៣៤ គឺផ្តោតការយកចិត្តទុកដាក់លើសរសរស្តុមទាំង៦ ដូចជា

១-សន្តិសុខស្បៀងអាហារ ទឹក និងសន្តិសុខថាមពល (Food, Water and Energy Security)

២-ការតភ្ជាប់គ្នា (Connectivity)

៣-វិទ្យសាស្រ្ត បច្ចេកវិទ្យា និងរបបគំហើញថ្មីៗ ( Science, Technology, and Innovation)

៤-ការអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្ស (Education and Human Resource Development)

៥-វប្បធម៍ និងការអភិវឌ្ឍ (Culture and Tourism)

៦-ការអភិវឌ្ឍជាចីរកម្ម (Sustainable Development)

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែអំណរគុណប្រទេសថៃដែលបានរៀបចំកម្មវិធីសន្ទនាពិភាក្សានេះឡើង ហើយនឹងបានស្វាគមន៍ដល់ប្រទេស United Arab Emirate ដែលនឹងបន្តដឹ កនាំកិច្ចប្រជុំពិ ភាក្សានៅឆ្នាំខាងមុខនេះ។ ទន្ទឹមនឹងនេះ អង្គប្រជុំបានអរគុណ ប្រទេស Kuwait ដែលយល់ព្រមបង្កើតលេខាធិការដ្ឋាន (ACD) នៅប្រទេសខ្លួន។ កិច្ចសន្ទនាគឺខិតខំពិភាក្សាជាមួយសមាជិកទាំង៣៤ ដើម្បីជំរុញអោយដំណើរការទៅមុខដើម្បីចេញជាលទ្ឋផលផ្លែផ្កាល្អ

-លើគំរូម៉ូដែល (Model) ៤គឺ (វិស័យរដ្ឋ វិស័យឯកជន ប្រជាពលរដ្ឋ និង ដៃគូ -Public-Private-People-Partnership-4P) ដែលមានចូលរួមពីគ្រឹះស្ថានអប់រំ, ប្រព័ន្ឋផ្សព្វផ្សាយ, យុវជន និងសង្គម ស៊ីវិល។

-ACD តភ្ជាប់ និងកិច្ចពិភាក្សាពាណិជ្ជកម្មអាស៊ី: ដែលរួមបញ្ចូលទាំងអ្នកជំនួញអាស៊ី នៅក្នុងកិច្ចសន្ទនាផងដែរ។

ទស្សនៈវិស័យ

-សហគមអាស៊ីរួមបញ្ចូលគ្នាតែមួយ គឺមិនទុកអោយប្រទេសណានៅពីក្រោយឡើយ

-យើងរឹងមាំទាំងអស់គ្នា តាមរយៈកម្លាំងថាមពលចម្រុះដ៏រឹងមាំ

-សម្រេចបានទិសដៅ៣ដើម្បីបង្កើតឯកសារ៣ អំពីការប្រជុំកិច្ចសន្ទនាកំពូល ACD លើកទី២គឺ (១)ទស្សនៈវិស័យ ACD សម្រាប់សហប្រតិបត្តិការអាស៊ី នៅឆ្នាំ ២០៣០ (២)សេចក្តីប្រកាសទីក្រុងបាងកក (៣)សេចក្តីប្រកាសរួមអំពីការជំរុញការលូតលាស់តាមរយៈដៃគូសហ ការដើម្បីការតភ្ជាប់គ្នា។

-ផ្តល់វិភាគទានដើម្បីសម្រេចបាននូវទិដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ ២០៣០ ៕

rr
534 dr

drwe

rre


ចែករំលែក៖