ព័ត៌មានទាន់ហេតុការណ៍៖

ហេតុការណ៍រថយន្ដបុកឆេះនៅលេីផ្លូវល្បឿនលឿន​ ស្លាប់អ្នកបេីកបរ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​÷នៅថៃ្ងទី២៨​ ខែមករា​ ឆ្នាំ២០២៦​ នៅវេលាម៉ោងប្រមាណ​ ៧និង៣០នាទី​ព្រឹក​ មានករណី​គ្រោះថ្នាក់​ចរាច​រណ៍​ររថយន្ត១គ្រឿង​បានបុកពីក្រោយរថយន្ដ១គ្រឿងផ្សេងទៀតកំពុងតែរត់ខាងមុខ​ នៅលេីផ្លូវ ល្បឿ​នលឿនចំណុច​ (PK 93+400 )ស្ថិតនៅ​ក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ​  ។

តាមការបញ្ជាក់ពីលោកវរសេនី​យ៍​ទោ​ ជុន​ ចន្ទដេត​ អធិការនគរបាលស្រុកភ្នំស្រួចបានទទួលព័ត៌មានពី​ក្រុមការងារផ្លូវល្បឿន​លឿន​ ថាមានរថយន្ត១គ្រឿង ម៉ាក LEXUS LX570 ពណ៌ខ្មៅ មានផ្លាកលេខ ភ្នំពេញ 2BQ-6668 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (មូ​លហេតុបានស្លាប់ក្នុងហេតុការណ៍ផ្ទុះឆេះនៅក្នុងរថយន្ត) រថយន្ដបើកបរក្នុងទីសដៅ​ ពីលិចទៅកើត(ព្រះសី​ហ​នុ-ភ្នំពេញ)។ លុះមកដល់ចំណុចខាងលើ បានបុកពី​ក្រោយរថយន្ត​ ​ម៉ាក SHACMAN ពណ៌ស​-លឿង-បៃ​តង ពាក់ផ្លាកលេខ ភ្នំពេញ 3E-7​0​40 មានសណ្តោងសឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-3058 (ដឹកប្រេង) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយកេីតហេតុគេចខ្លួន​ រថយន្ដទាំង២​ បើកបរក្នុងទិសដៅ​ស្របគ្នា ។ 

នៅកន្លែងកេីតហេតុ​រថយន្តម៉ាក​LEX​U​S LX570  ឆេះទាំងស្រុងនៅកន្លែង​ រីឯរថយន្ត​ដឹកប្រេង​មា​ន​ការខូច ខាតមួយផ្នែកខាងក្រោយ​កិច្ចអន្ដរាគមន៍របស់ក្រុម​ហ៊ុនផ្លូវល្បឿនលឿនបានចេញជួយនិងប្រើប្រាស់​ទឹកអស់មួយរថយន្ដ​ បច្ចុប្បន្នវត្ថុតាងទាំង២​ កំពុងចាត់ចែង​យកចេញពីកន្លែងកើតហេតុមកកាន់ទីតាំងសុវត្ថិភាព​ ៕


ចែករំលែក៖