ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបករណីហិង្សាក្មេងទំនើង វាយដំបង គប់ដុំឥដ្ឋ កាប់គ្នាទៅវិញទៅមកនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ដោយអនុវត្តបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ  ឃឹម សុកខៃ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បានបង្ក្រាបករណីហឹង្សាដោយចេតនាបង្កឡើងដោយ

មន្ត្រីនគរបាលស្រុកគងពិសីបានឲ្យដឹងថា នៅយប់ថ្ងៃ26 ខែមករា ឆ្នាំ2026 វេលា22 និង និង30នាទី មានករណីហឹង្សាដោយចេតនា គប់ដុំឥដ្ឋ ដំបង កាប់គ្នាទៅ វិញទៅមក នៅចំណុចបន្ទប់ជួល ឈ្មោះ សឿង ពិសិដ្ឋ ស្ថិតនៅភូមិអូតាពូងឃុំរការកោះស្រុកគងពិសី ខេត្តកំពង់ស្ពឺ រវាងអ្នកនៅបន្ទប់ជួលជាមួយគ្នា មាន២ក្រុម÷

ក្រុមទី១÷ មានគ្នា៦នាក់ របួសធ្ងន់២នាក់÷

 

១/ឈ្មោះ នី សុជាតិ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវិល ខេត្តបាត់ដំបង (របួសធ្ងន់ បាក់ថ្គាម )នៅសម្រាកព្យាបាលមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ

២/ ឈ្មោះ ហួត លីហួរ ភេទប្រុស អាយុ២៦ឆ្នាំនៅភូមិ ពោធិ៍ឃុំព្រៃខ្ពស់ស្រុកបវិល ខេត្តបាត់ដំបង(របួសធ្ងន់ ដេចុងលើចិញ្ចើមខាងឆ្វេងនិងហើមជាំភ្នែកខាងឆ្វេង) នៅសម្រាកព្យាបាលមន្ទីពេទ្យសំម្ភពព្រៃពង្រ។

ឃាត់ខ្លួន០៤នាក់ (របួសស្រាល០៣នាក់ )

១/ឈ្មោះ រ៉ុង ចំរើន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវិល ខេត្តបាត់ដំបង របួសស្រាល ពកលើចិញ្ចើមខាងឆ្វេង  (វាយគេនិងដៃ)

២/ឈ្មោះ រិន វិបុល  ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិរោងគោ  ឃុំ ចំណោម ស្រុកអង្គរបុរី ខេត្តបន្ទាយមានជ័យ (កាន់ដុំឥដ្ឋ )

៣/ឈ្មោះ សួយ រតនា  ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិល្វា ឃុំល្វា ស្រុកបវិល ខេត្តបាត់ដំបង របួសស្រាល រយ៉ាស់លើចុងលើចិញ្ចើមខាងឆ្វេង (វាយគេនឹងដៃ)

៤/ឈ្មោះ រី វិចិត្ត ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិល្វាចាស់ ឃុំល្វា ស្រុកបវិល ខេត្តបាត់ដំបង របួសស្រាល បែកលើថ្ងាសខាងឆ្វេង  និង រលាត់ដៃទាំងសងខាង (វាយគេនិងដៃ)

ក្រុមទី២ ÷មានគ្នា៩នាក់ ឃាត់ខ្លួនទាំង៩នាក់÷

១/ ឈ្មោះ ប្រុស ប្រុញ ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិចក់ ឃុំកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង (របួសស្រាលត្រូវជើង និងក្បាល (អត់សារភាព ភាគីជម្លោះឆ្លើយបានវាយ) 

២/ ឈ្មោះ សយ សាន់ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ របួសធ្ងន់ក្បាលដេគុំត្រជៀកខាងឆ្វេងនិងហើមដៃស្ដាំ (វាយគេនឹងដៃ)

៣/ ឈ្មោះ ធាម ប៊ុនធឿន ភេទប្រុស អាយុ ២០ ឆ្នាំ រស់ នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង,របួសស្រាសរលាតថ្ងាស ហើមចុងភ្នែកខាងស្ដាំនិងហើមដៃស្ដាំ(កាន់ដែកទីប)

៤/ ឈ្មោះ រ៉ាន់ រ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង. របួសស្រាលរលាតមេជើងស្ដាំ (អត់សារភាព ភាគីជម្លោះឆ្លើយបានវាយ

៥/ ឈ្មោះ រ៉ាន់ រី ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង(វាយនឹងខ្សែក្រវ៉ាត់)

៦/ ឈ្មោះ ល័ក្ខ ង៉ា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង (អត់សារភាព ភាគីជម្លោះឆ្លើយបានវាយ )

៧/ ឈ្មោះ ណាយ ធុង ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង (អត់សារភាព ភាគីជម្លោះឆ្លើយបានវាយ)

៨/ ឈ្មោះ ធាម ធាង ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង( វាយគេនឹងដៃ)

៩/ ឈ្មោះ ឌីម វណ្ណា ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិព្រៃនឹល ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង (ជនដៃដល់គប់ដុំឥដ្ឋ ត្រូវជនរងគ្រោះរបួសធ្ងន់) 

មន្ត្រីនគរបាលបានឲ្យដឹងថា មូលហេតុដែលក្រុមទាំង ២ធ្លាប់មានទំនាស់ពាក្យសំដី នឹងគ្នា(សួរនាំដឺដងគ្នា) ទៅជាហឹង្សាទៅវិញទៅមក បណ្តាលឱ្យរងរបួសធ្ងន់ស្រាល ។

-ជនសង្ស័យទាំងពីរក្រុមចំនួន 13នាក់ ឃាត់ខ្លូន យកមកអធិការដ្ឋាននគបាលស្រុកក៏សាងសុំណុរឿង បញ្ជូនទៅស្នងការនគបាលខេត្តចាត់ការតាមនីតិវិធី៕


ចែករំលែក៖