ព័ត៌មានទាន់ហេតុការណ៍៖

តបណ្តាញខ្សែភ្លើងដើម្បីឆក់ត្រីខុសបច្ចេកទេសត្រូវបានខ្សែភ្លើងឆក់ស្លាប់ខ្លួនឯង 

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលកំពុងតបណ្តាញភ្លើងដើម្បីឆក់ត្រីនៅវេលាម៉ោង ៨និង០០នាទី ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្រុមទី៦ ភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ យ៉ម សាម៉េត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ត្រូវបានខ្សែភ្លើងឆក់ស្លាប់ខណៈពេលជនរងគ្រោះកំពុងតខ្សែភ្លើងដើម្បីឆក់ត្រី ក្នុងប្រឡាយទឹកក្រោយផ្ទះម្តាយធំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យរួចធ្វើកំណត់ហេតុប្រគល់សពជនរងគ្រោះអោយក្រុមគ្រួសារដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែក៖