អន្តរជាតិ : នៅថ្ងៃទី៩ខែមីនា សកម្មភាព “ច្រកពិសេសសម្រាប់រដ្ឋមន្រ្តី” នៃកិច្ចប្រជុំលើកទី ៤ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកម្តងទៀត អ្នកទទួលខុសត្រូវ៣រូបដែលមកពីក្រសួងគមនាគមន៍និងដឹកជញ្ជូន ក្រសួងកសិកម្មនិងជនបទ រដ្ឋបាលជាតិកីឡាចិនបានផ្តល់បទសម្ភាសន៍ជារួម ដើម្បីឆ្លើយតបនឹងបញ្ហាក្តៅ ដែលសង្គមយកចិត្តទុកដាក់។
លោក Liu Wei រដ្ឋមន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនបានលើកឡើងថា ការកសាងប្រព័ន្ធចរាចរណ៍និងដឹកជញ្ជូនចម្រុះរបស់ប្រទេសចិនទទួលបានការវិវឌ្ឍប្រកបដោយលក្ខណៈវាយទម្លុះ កាកសាងប្រទេសខ្លាំងផ្នែកចរាចរណ៍បានបោះជំហានយ៉ាងរឹងមាំ ។ បរិមាណអាជីវកម្មនៃការដឹកជញ្ជូនរហ័សប្រហែល២០០ពាន់លានគ្រឿង ស្ថិតនៅចំណាត់ថ្នាក់ទី១លើពិភពលោក១២ឆ្នាំជាប់ៗគ្នា។
លោក Han Jun រដ្ឋមន្រ្តីក្រសួងកសិកម្មនិងជនបទចិនបានលើកឡើងថា សមត្ថភាពផ្គត់ផ្គង់និងធានានៃផលិតផលកសិកម្មសំខាន់ៗរបស់ប្រទេសចិនត្រូវបានលើកកម្ពស់ជាលំដាប់ ទិន្នផលស្បៀងបានរក្សានៅចំនួន០,៧ទ្រីលានគីឡូក្រាម២ឆ្នាំជាប់ និងបរិមាណគិតជាមធ្យមក្នុងមនុស្សម្នាក់លើសពី៥០០គីឡូក្រាម ខ្ពស់ជាងកម្រិតគិតជាមធ្យមលើសកលលោក។ អំឡុងពេលផែនការអភិវឌ្ឍជាតិ៥ឆ្នាំទី១៤ ទំនើបកម្មកសិកម្មរបស់ប្រទេសចិនបានបោះជំហានថ្មី អត្រាគ្របដណ្តប់នៃពូជដំណាំល្អប្រសើរបានលើសពី៩៦%។
លោក Gao Zhidan នាយករដ្ឋបាលជាតិកីឡាចិនបានលើកឡើងថា អំឡុងពេលផែនការអភិវឌ្ឍជាតិ៥ឆ្នាំទី១៤ ការកសាងប្រទេសខ្លាំងក្លាផ្នែកកីឡាទទួលបានសមិទ្ធផលថ្មីមួយចំនួន ទីតាំងនិងបរិក្ខារហាត់ប្រាណសម្រាប់ប្រជាជនបានកើនឡើងជាបន្តបន្ទាប់ នៅក្នុងព្រឹត្តិការណ៍កីឡាមួយចំនួនដូចជាព្រឹត្តិការណ៍អូឡាំពិករដូវរងាក្រុងប៉េកាំង និងព្រឹត្តិការណ៍កីឡាអាស៊ីក្រុងHangzhou ជាដើមសម្រេចបាននូវលទ្ធផលល្អក្នុងប្រវត្តិសាស្ត្រ៕

ប្រភព : (CCFR)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច