ភ្នំពេញ ៖ ស្រ្តីជាជនជាតិចិនម្នាក់បានជិះរថយន្តតាក់សុីមួយគ្រឿងចេញពីក្រុងប៉ោយប៉ែត មកស្នាក់នៅសណ្ឋាគារ ចុងសុីញនៅក្រុងភ្នំពេញ ពេលមកដល់ឈប់រថយន្តរួចបើកទ្វារចុះស្រាប់តែមិនស្រួលខ្លួនទន់ដៃទន់ជើងក៏មកអង្គុយលើកៅអីស្រាប់តែគាំងបេះដូងស្លាប់នៅលើកៅអីភ្លាមៗ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៦:៥០នាទីយប់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ចំណុចមុខសណ្ឋាគារចុងសុីញ ស្ថិតនៅលើផ្លូវ២២៥ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តតាក់សុីមួយគ្រឿង បានដឹកបស្រ្តីរងគ្រោះជាជនជាតិចិនម្នាក់ រួមដំណើរជាមួយស្រ្តីជនជាតិចិនដូចគ្នាមកនាក់ទៀតចេញពីក្រុងប៉ោយប៉ែត ឆ្ពោះមកភ្នំពេញដើម្បីស្នាក់នៅសណ្ឋាគារចុងសុីញ ខណះពេលបើករថយន្តមកដល់ចំណុចកើតហេតុក៏បើកទ្វារចុះពីក្នុងរថយន្ត ស្រាប់តែមិនស្រួលខ្លួន រួចមកអង្គុយលើកៅអីស្រាប់តែខ្យល់គ ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ ចំណែកឯរថយន្តតាក់សុីបានបើកចេញពីកន្លែងកើតហេតុបាត់តែម្តង ក្រោយមកក៏មានបងប្អូនប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកដល់យកខ្សែហ៊ុមព័ទ្ធជុំវិញទីតាំងនៃសព រួចក៏រាយការណ៍ទៅផ្នែកជំនាញបន្ត។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យនិងធ្វេីកោសល្យវិច័្ចយលេីសព ។ ក្រោយកម្លាំងជំនាញពិនិត្យរួច ដោយបញ្ជាក់ថាសពស្លាប់ដោយសារខ្យល់គ រួចធ្វើកំណត់ហេតុដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លាជាបណ្ដោះសន្នដើម្បីទាក់ទងរកសាច់ញាតិតាមក្រោយ៕

ដោយ ៖ ភារ៉ា ដង្កោ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច