ខេត្តបន្ទាយមានជ័យ៖ នគរបាលស្រុកថ្មពួក ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្កាក់ចំនួន១១ខ្នងនៅឃុំភូមិថ្មី។
សមត្ថកិច្ចបន្តថា ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់លោកវរសេនីយ៍ឯក ឈឿង គឹមឈុន អធិការនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ដឹកនាំកម្លាំងនគរបាលក្រោមឱវាទចំនួន១៥នាក់ សហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ បាក់រលំនិងប៉ើងដំបូលផ្ទះកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ។
យោងរបាយការណ៍របស់នគរបាលស្រុកថ្មពួកបានអោយដឹងថា ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ម្សិលមិញ គឺស្ថិតនៅភូមិថ្មីត្បូង ឃុំភូមិថ្មី ស្រុកថ្មពួក របើកដំបូលផ្ទះសរុបចំនួន ១១ ខ្នង/ធ្ងន់០០ខ្នង និងជម្រុកស្រូវចំនួន០២ខ្នង របេីកស័ង្កសីសរុបចំនួន១៦៩សន្លឹក និងក្បឿងស៊ីប្រូចំនួន០២សន្លឹក៕

ដោយ៖វណ្ណា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច