ខេត្តបាត់ដំបង៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៣និង៣០នាទី នៅចំណុចក្រុមទី២១ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង បណ្ដាលឱ្យឆេះរោងសិប្បកម្មកែឆ្នៃឈើ ១ខ្នង (ខូចខាតទាំងស្រុង) ដែលមានទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ផ្ទះឈ្មោះ គឹម ឡាង ភេទស្រី អាយុ ៧២ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានជួលរោងនិងដី ឲ្យទៅឈ្មោះ ឌុង ភេទប្រុស បើកសិប្បកម្មកែឆ្នៃឈើ។
សមត្ថកិច្ចជំនាញ បានឲ្យដឹងថា៖ ស្ថិតក្នុងការស្រាវជ្រាវ ករណីអគ្គិភ័យនេះ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងឆ្លងទៅអ្នកជិតខាងឡើយ ។ សម្ភារខូចខាតរួមមាន៖ រោងចំនួន ០១ខ្នង, សម្ភារជាងសម្រាប់ប្រើប្រាស់ ត្រូវភ្លើងឆេះអស់ទាំងស្រុង គិតជាទឹកប្រាក់ប្រមាណ ៣០០០ដុល្លារ។
ករណីនេះដែរកម្លាំងនគរបាលការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងចម្រុះ បានចុះពន្លត់អគ្គិភ័យ នេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ទើបគ្រប់គ្រងស្ថានការណ៍ អគ្គិភ័យនេះបានទាំងស្រុង៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច