ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាឃ្មុំផេនដាឈ្មោះ“pingping” និង“fushuang”នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ តាមដំណឹងរបស់សមាគមអភិរក្សសត្វព្រៃចិនបានឱ្យដឹងថា សមាគមនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសហការសឹក្សាស្រាវជ្រាវអន្តរជាតិស្តីពីការការពារខ្លាឃ្មុំផេនដាជាមួយសូនសត្វក្រុងAtlantaនៃសហរដ្ឋអាមេរិក។ តាមការកំណត់នៃកិច្ចព្រមព្រៀង ខ្លាឃ្មុំផេនដាឈ្មោះ“pingping” (ឈ្មោល)និងខ្លាឃ្មុំផេនដាឈ្មោះ“fushuang” (ញី)នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការស្តីពីការអភិរក្សខ្លាឃ្មុំផេនដារយៈពេល១០ឆ្នាំ ក៏ដូចជាបន្ត“មនោសញ្ចេតនាខ្លាឃ្មុំផេនដា”រវាងប្រជាជននៃប្រទេសទាំងពីរចិននិងអាមេរិក៕

ប្រភព ៖ (CCFR)


ចែករំលែក៖