ក្រោយពេលចាប់មនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំង នៅក្នុងផ្សាទំនើប Carrefour ស្ថិតនៅក្នុងទីក្រុងប្រ៊ុចស៊ែល ប្រទេសប៊ែលហ្សិច កម្លាំងប៉ូលិសបានឡោមព័ន្ធបង្ខំឲ្យជនចាប់ចំណាប់ខ្មាំងចេញសារភាព។
នៅវេលាម៉ោង១៩ បុរសវ័យប្រហែលពី២០ទៅ៣០ឆ្នាំ បានកាន់កាំបិតគំរាម និងបង្ខាំងមនុស្សជាច្រើនធ្វើជាចំណាប់ខ្មាំង ។
ភ្លាមៗនោះ ប៉ូលិសក៏បានទៅដល់កន្លែងកើតហេតុ ឡោមព័ទ្ធទីតាំងខាងលើ ។ នៅលេវាម៉ោង២០និង៣០នាទី ជនដៃដល់ ក៏បានចេញសារភាពចំពោះមុខប៉ូលិស ដោយគ្មានសកម្មភាពប្រឆាំងនឹងប៉ូលិសនោះឡើយ។
តាមការប្រកាសរបស់ប៉ូលិស នៅពេលដែលមានហេតុការណ៍ខាងលើកើតឡើង មិនដឹងថា នៅក្នុងផ្សាទំនើបនោះ មានមនុស្សប៉ុន្មាននាក់ឡើយ ។ មកទល់ពេលនេះ ក៏គ្មានព័ត៌មានស្តីពីការខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត្តនោះដែរ ។
ជនរងគ្រោះដែលកា្លយជាចំណាប់ខ្មាំងនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ដោយសារតែមានអ្នកខ្លះធ្លាក់ក្នុងសភាពតក់ស្លុតយ៉ាងខ្លាំង ។ មន្ត្រីប៉ូលិសនៅក្នុងតំបន់បានបញ្ជាក់ថា នេះមិនមែនជាសកម្មភាពភេរវកម្មនោះឡើយ ។
ពេលដំបូងមានព័ត៌មានផ្សាយថា ជនដៃដល់បានកាន់កាំបិតចាប់មនុស្សនៅក្នុងផ្សារ១៥នាក់ ធ្វើជាចំណាប់ខ្មាំង ។ នៅពេលនេះ ក្រុមអ្នកឯកទេសស្រាវជ្រាវបន្តបើកការស្រាវជ្រាវ ពីបញ្ហាខាងលើ ឲ្យបានច្បាស់ថា តើជាសកម្មភាពគំនុំ ឬក៏ជាភេរវកម្ម៕ ម៉ែវ សាធី