ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសចិននឹងតាមដាននាវាមុជទឹកពីលើដែនអវកាស

ចែករំលែក៖

សារព័ត៌មាន South China morning post បានផ្សាយថា ការដែលចិនបានបាញ់បង្ហោះយានអវកាសមានមនុស្សបើកទៅកាន់ដែនអវកាសនោះក្នុងគោលដៅសាកល្បងបច្ចេកវិទ្យាតាមដានរបស់ចិន។ ក្នុង ពេលអនាគត ចិននឹងតាមដាននាវាមុជទឹកពីលើដែនអវកាស ។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មានរុស្ស៊ី Sputnik អ្នកឯកទេសយោធារុស្ស៊ីលោក Vasily Kashin បានប្រកាសឲ្យដឹងថា ចិន បានបញ្ជូនបច្ចេកវិទ្យាអាចត្រួតពិនិត្យបានរាល់សកម្មភាពចលនានៅក្នុងទឹកសមុទ្រ។

មន្ត្រីយោធាចិនបានផ្តល់អាទិភាពក្នុងការប្រឆាំងនាវាមុជទឹក ក្នុងពេលដែលចិនពង្រីកការគ្រប់គ្រងនៅដែនសមុទ្រ ប្រសិនបើគ្មានកម្លាំងប្រឆាំងនាវាមុជទឹក គឺចិនមិនអាចការពារនៅដែនសមុទ្ររបស់ខ្លួនបានឡើយ។នៅពេលនេះប្រទេសមហាអំណាចកំពុងតែប្រជែងគ្នានៅលើដែនអវកាសវិញម្តង។ កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ចិនបានបាញ់ បង្ហោះយានអវកាសមានមនុស្សបើកShen -zhou11 បញ្ជូនអវកាសយានិកពីរនាក់ ឡើងទៅកាន់ដែនអវកាស ។

យានអវកាស Shenzhou 11 ត្រូវបានបាញ់បង្ហោះដោយកាំជ្រួចមីស៊ីល Long March នាវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៧ ខែតុលា ស្ថិតនៅតំបន់ Gobi ភាគខាងជើងប្រទេសចិន ។ ការបាញ់បង្ហោះនោះមានការចូលរួមពីមេបញ្ជាការកងទ័ពជើងគោកចិនផងដែរ។

យានអាកាស Shenzhou 11 បានបញ្ជូនអាកាសយានិកពីររូបឡើងទៅកាន់មណ្ឌលឈ្មោះថា Tiangong 2 ជាស្ថានីយស្រាវជ្រាវដែនអវកាសរបស់ចិនដែលបានបាញ់បង្ហោះកាលពីខែមុន។ អវកាសយានិកពីររូបខាងលើនឹងត្រូវធ្វើការមួយខែនៅក្នុងស្ថានីយអវកាសនោះដើម្បីស្រាវជ្រាវនិងបង្កើតស្ថានីយ៍អវកាសមានមនុស្សបញ្ជានៅក្នុងឆ្នាំ២០២២ ។ នេះជាលើកទី១ហើយដែលអវកាសយានិកចិនរស់នៅលើដែនអាកាសយូរបំផុត។

កាលពីឆ្នាំ២០១៣ ចិនបានបាញ់បង្ហោះយានអវកាសបញ្ជូនអវកាសយានិក៣នាក់ឡើងទៅកាន់អវកាសរយៈពេល១៥ថ្ងៃធ្វើការនៅក្នុងបន្ទប់ពិសោធន៍ Tiangong 1 ។ នៅក្នុងឆ្នាំ២០១៣នោះដែរចិនក៏បានបញ្ជូនយានស្រាវជ្រាវទៅកាន់ភពព្រះចន្ទតែត្រូវខូចបច្ចេកទេស។ ចិនតែងតែបញ្ជាក់ថា កម្មវិធីអវកាសរបស់ខ្លួនមានគោលដៅសន្តិភាព ហើយតែងតែត្រូវបានផ្តល់អាទិភាពក្នុងការអភិវឌ្ឍស្រាវជ្រាវ។ តាមការចង់បានរបស់ប្រធានា ធិបតីស៊ី ជីងពីន គឺធ្វើឲ្យចិនក្លាយទៅជាប្រទេសមហាអំណាចលើវិស័យស្រាវជ្រាវអវកាស។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា អាមេរិកចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកម្មវិធីអវកាសរបស់ចិនដោយចាត់ទុកថា ចិនមាន បំណងចង់រារាំង ប្រទេសដទៃទៀតប្រើប្រាស់ដែនអវកាសពេលមានវិបត្តិកើត ឡើង។

ចិនបានខិតខំអភិវឌ្ឍកម្មវិធីអវកាសរបស់ខ្លួនដើម្បីគោលដៅយោធាពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ ប៉ុន្តែចិនមិនទាន់អាចដើរទាន់ប្រទេសមហាអំណាចអាមេរិកនិងរុស្ស៊ីនៅឡើយទេ។ នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតនៅថ្ងៃទី២០ ខែតុលា ទីភ្នាក់ងារអវកាស សហ ភាពអឺរ៉ុប ហៅកាត់ (ESA) បានប្រកាសថា ក្រុមបំពេញបេសកកម្មរបស់សហភាពអឺរ៉ុប ក្រោមការត្រួតពិនិត្យដោយមជ្ឈមណ្ឌលនៅក្រុង Darmsadt ប្រទេសអាល្លឺម៉ង់កាលពីល្ងាចថ្ងៃពុធថ្ងៃទី១៩បានឲ្យដឹថា គម្រោងរុករកនៅលើឋានព្រះអង្គារនោះ ក្រុមយានអវកាសបានទៅដល់ភពពណ៌ក្រហមនេះហើយបន្ទាប់ពីពួកគេបានទទួលសញ្ញាបញ្ជាក់ប្រាប់ដំណឹងហៅថា(TGO)។

ទោះបីជាយ៉ាងនេះក្តី ESA មិនទាន់អាចទទួលបានសញ្ញាជាច្រើនដែលបញ្ជាក់ឲ្យដឹងពីការចុះចតនោះនៅឡើយទេ តែ គេរំពឹងថា ពួកគេបានចុះចតលើភពនោះ ដោយសារតែវិទ្យុទាក់ទងត្រូវបានកាត់ផ្តាច់គ្នានៅមុនពេលចុះចត ។នៅគ្រានោះមិនទាន់ប្រាកដច្បាស់នៅឡើយទេថាតើក្រុមយានអវកាសដែលបានចុះចតនៅលើដែនដីក្រហមយ៉ាងដូចម្តេចឬថាតើមានគ្រោះថ្នាក់អ្វីកើតឡើង នោះទេ? ៕ ម៉ែវ សាធី

l_china_space_07252016_1 13575906214766612060631n-1476712301


ចែករំលែក៖