ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព វីរៈកងទ័ពជួរមុខ លោក សុខ ព្រី ភេទប្រុស អាយុ២២ឆ្នាំ 

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកអភិបាលរងខេត្ត លោកប្រធានសាលាបំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកស្នងការ នៃស្នងការរដ្ឋាននគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត លោកនាយកទីចាត់ការអង្គភាពចំណុះឲ្យរដ្ឋបាលខេត្ត និងអាជ្ញាធរក្រុងសែនមនោរម្យ បានអញ្ជើញចូលរួមរំលែកនូវមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព វីរៈកងទ័ពជួរមុខ លោក សុខ ព្រី ភេទប្រុស អាយុ២២ឆ្នាំ ឋានន្តរសក្ដិជាពលទោ នៅអង្គភាពវរសេនាតូចអន្តរាគមន៍លេខ២៥៣ កងពលតូចអន្តរាគមន៍លេខ៥ កងពលធំអន្តរាគមន៍លេខ២ ឈរជើងទិសសមរភូមិថ្មដូន បានជួបគ្រោះថ្នាក់ពេលដឹកស្បៀងទៅសមរភូមិមុខ ដែលមានទីលំនៅស្ថិតនៅក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្នុងការអញ្ជើញចូលរួមរំលែកនូវរមណៈទុក្ខជាមួយគ្រួសារសព ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី បានចូលបច្ច័យបុណ្យចំនួន ៤.៥០០.០០០រៀល និងសម្ភារៈគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនដល់គ្រួសារសពសម្រាប់ចាត់ចែងពិធីបុណ្យ ៕

ប្រភព ៖ រដ្ឋបាលខេត្ត


ចែករំលែក៖