ទីក្រុងប៉េកាំង-ចិន៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសវនាការ ជូនលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល បក្សកុម្មុយនិស្តចិន និងជារដ្ឋមន្ត្រីការបរទេស នាព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ក្នុងនាមលោកប្រធានាធិបតី Xi Jinping។
សូមជម្រាបជូនថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំនៅតាមក្រសួង មន្ទីរ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្ដាខេត្ត បានចូលរួមផ្ញើសារលិខិតអបអរសាទរនៅក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តមប្រសើរថ្លៃថ្លា ប្រកបដោយក្តី សោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៩០ ព្រះវស្សា យាងចូល៩១ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលប្រព្រឹត្តទៅនៅថ្ងៃ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ ទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាតអភិវន្ទ សម្តែងថ្វាយនូវអំណរសាទរឥតឧបមា និងចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខមហាប្រសើរគ្រប់ប្រការចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្រ្តទូទាំងប្រទេស ជាអង្វែងតរៀងទៅ៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច