ខេត្តកោះកុង ៖ សូមបងប្អូនមានការប្រុងប្រយ័ត្ន រាល់ដំណើរកម្សាន្ត នារដូវជំនន់ទឹកភ្លៀង ខ្យល់កន្ត្រាក់ ខណៈគិតត្រឹមល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦នេះ ភ្លៀងធ្លាក់មិនទាន់រាំងបណ្តាលឱ្យសន្ទុះទឹកភ្នំហក់ឡើងយ៉ាងខ្លាំង នៅព្រែកជីផាត ខេត្តកោះកុង។ ដូច្នេះពលរដ្ឋ ក៏ដូចភ្ញៀវទេសចរដែលចង់ឆ្លងទៅវិញ សូមរង់ចាំដល់មេឃរាំងភ្លៀង នឹងទឹកស្រកសិន ។
សហគមន៍អេកូទេសចរណ៍ជីផាត ក៏បានណែនាំពលរដ្ឋដែលគេងនៅក្បែរទឹកធ្លាក់ ទឹកជ្រោះ ឬ មាត់ព្រែក ឱ្យប្រុងប្រយ័ត្នផងដែរ។ « បើសិនធ្វើដំណើរទៅមើលទឹកធ្លាក់សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុត សូមកុំអង្គុយនៅតាមកញ្ចុះមាត់ព្រែក ឬតាមកន្លែងទឹកធ្លាក់ ដើម្បីសុវត្តិភាព។ »។
ដោយឡែកនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយសារតែទឹកហូរខ្លាំងដាច់ស្ពានធ្វើឱ្យមនុស្សប្រុសស្រី២នាក់ ត្រូវទឹកហូរទាញ ប៉ុន្តែសមត្ថកិច្ច អាជ្ញាធរ ប្រើពេលជាច្រើនម៉ោងជួយអន្តរាគមន៍សង្គ្រោះប្រកបដោយសុវត្ថិភាព ៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច