ខេត្តកណ្ដាល៖ សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់បានជនសង្ស័យដែលសកម្មលួចរបស់របរ ប្រជាពលរដ្ឋបាន៤នាក់ក្នុងចំណោមបក្សពួក៧នាក់និង៣នាក់ទៀតបានគេចខ្លួនបាត់។ ពួកគេលួច(អង្ករ ម៉ូទ័រ ស្រាបៀរ និងភេសជ្ជៈ)និង រក្សាទុក,ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ករណីលួចបានកើតនៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៦ វេលា ម៉ោង ០១: ៣០នាទីភូមិស្លែងគង់ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ១.ឈ្មោះ សុង អ៉ីនាង ភេទស្រីអាយុ ២៨ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្លែងគង់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (មុខរបរ កសិករ)និង២.ឈ្មោះ ណុប សម្បូរ ភេទស្រីអាយុ ៥៥ ឆ្នាំបច្ចុប្បន្នរស់នៅភូមិស្លែងគង់ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល(មុខរបរ កសិករ)។
ចំណែកជនសង្ស័យ ០៧ នាក់ ៖
១.ឈ្មោះ រ៉ា រតន: ភេទប្រុស អាយុ ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
២.ឈ្មោះ អូន ប៊ុនថៃ ភេទប្រុស អាយុ ១៦ឆ្នាំបច្ចុប្បន្នរស់នៅភូមិដើមឬស ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
៣.ឈ្មោះ ប៊ុន មករា ភេទប្រុស អាយុ ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដើមឬស ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+)។
៤.ឈ្មោះ ផល នីន ភេទប្រុស អាយុ ២៦ឆ្នាំបច្ចុប្បន្នរស់នៅភូមិសាម៉រ ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលមុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)មានសារធាតុញៀនក្នុងទឹកនោម(+)នឹង៣នាក់ទៀតបានរត់គេចខ្លួនបាត់។
សម្ភារៈបាត់បង់រួមមាន:
-អង្ករចំនួន ០៣បេ
-ខ្សែភ្លើងមួយចំនួន
-ប៉ុសផ្សារដែក០១គ្រឿង
-ម៉ូទ័រកាត់ដែក០១គ្រឿង
-ស្រាបៀរ ០២ កេស
-ភេសជ្ជៈ ០៤ កេស
វត្ថុតាងចាប់យករួមមាន÷
ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន០១ កញ្ចប់តូច។
ប្រភពបានបន្តទៀតថា នៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២៦ មុនពេលកើតហេតុជនសង្ស័យទាំង០៤នាក់ខាងលើ បានប្រមូលជុំគ្នាអង្គុយលេងនៅក្រោយសាលា រៀនអនុវិទ្យាល័យដើមឬស កន្លែងតូបគេលក់បាយស្រូប រួចបាននាំគ្នាទៅអង្គុយក្បែរប្រឡាយទឹក បន្ទាប់មកបានបបួលគ្នាទៅលួចរបស់របររបស់ជនរងគ្រោះឈ្មោះ សុង អ៉ីនាង ដោយ ជនសង្ស័យឈ្មោះ ផល នីន បានផ្លោះរបង តែម្នាក់ឯងដើរចូលក្នុងតូប។ ចំណែកជនសង្ស័យបីនាក់ទៀតនៅឈរចាំនៅក្រៅរបង។ បន្ទាប់មកជនសង្ស័យឈ្មោះ ផល នីន បានធ្វើសកម្មភាពលួចយកស្រាបៀរចំនួន០២កេសនិងភេសជ្ជៈចំនួន០២កេស ហេីយយកសម្ភារៈដែលលួចបានយកទៅទុកនៅក្នុងព្រៃ។
បន្ទាប់មកក្រុមជនសង្ស័យ បានយកទៅលក់នៅកន្លែងគេលក់ ២៤ ម៉ោងក្បែរផ្លូវរថភ្លើងដោយលក់បានលុយចំនួន១៥០.០០០រៀល ហើយលុយនោះយកមកចែកគ្នាបានម្នាក់ចំនួន៣០.០០០រៀល ហើយជនសង្ស័យឈ្មោះផល នីន និងឈ្មោះ ប៊ុន មករា បានយកលុយទៅទិញគ្រឿងញៀនជក់អស់។
កន្លងមកក្រុមជនសង្ស័យខាងលើធ្លាប់ធ្វើ សកម្មភាពលួចរបស់របរប្រជាពលរដ្ឋជាញឹកញាប់លើកទី០១:នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ លួចម៉ូទ័របូមទឹករបស់ជនរងគ្រោះឈ្មោះ ណុប សម្បូរ។ ពេលធ្វើសកម្មភាពមានគ្នា ០៣ នាក់ មានឈ្មោះ:១.ឈ្មោះ ណុប រ៉េម ហៅ មិនា ២.ឈ្មោះឌី ឌីន ៣.មិនស្គាល់អត្តសញ្ញាណ ពេលធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ ប៊ុន មករា បានមកជួយដោះបំបែកយកទៅលក់បានប្រាក់ចំនួន ១០ ម៉ឺនរៀល ហើយជនសង្ស័យឈ្មោះណុប រ៉េម ហៅមិនា បានឲ្យប្រាក់ទៅជនសង្ស័យឈ្មោះប៊ុន មករា ចំនួន ២ ម៉ឺនរៀល។
លើកទី០២:នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លួចដែកបានចំនួន ១៦ គីឡូ យកទៅលក់ឲ្យអេតចាយនៅខេត្តកំពង់ស្ពឺ បានប្រាក់ចំនួន ១២.០០០រៀល។ ពេលធ្វើ សកម្មភាពមានគ្នាចំនួន០៣នាក់មានឈ្មោះ:១.ឈ្មោះឌី ឌីន ២.ឈ្មោះផល នីន ៣.មិនស្គាល់អត្តសញ្ញាណ យកប្រាក់ទៅទិញអីហូប។
លើកទី០៣នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លួចបានអង្ករចំនួន ២០ គីឡូក្រាម ធ្វើសកម្មភាពដោយជនសង្ស័យឈ្មោះផល នីន។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់នឹងកំពុងតាមចាប់បក្សពួកដែលរត់គេច៕

ដោយ៖ សូរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច