ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត រដ្ឋលេខាធិការ ព្រមទាំងគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ ថែទាំផ្លូវជាលក្ខណៈប្រចាំឆ្នាំ២០២៦ ដំណាក់ កាលទី១ 100% ចំនួន ១៣ខ្សែ និងផ្លូវកម្រាល(ល្បាយក្រួស-ខ្សាច់ភ្នំ) ចំនួន ៤ ខ្សែ ស្ថិតនៅ៨ក្រុងស្រុកក្នុង ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមន្រ្តីជំនាញ បានអញ្ជើញអមដំណើរ លោកបណ្ឌិត នួន ដាញុិល រដ្ឋលេខាធិការ លោកស្រី ឯក គន្ធវារី  អនុរដ្ឋលេខាធិការ លោក ឈន សេដ្ឋា អនុរដ្ឋលេខាធិការ ព្រមទាំងគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃសុក្រទី១៤ ខែសីហា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ ថែទាំផ្លូវជាលក្ខណៈប្រចាំឆ្នាំ២០២៦ ដំណាក់ កាលទី១ 100% ចំនួន ១៣ ខ្សែ និងផ្លូវកម្រាល(ល្បាយក្រួស-ខ្សាច់ភ្នំ) ចំនួន ៤ ខ្សែ ប្រវែង ស្ថិតនៅ៨ក្រុងស្រុកក្នុង ខេត្តស្វាយរៀង។

លោក ឈឹម បុរស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានអោយដឹងថា

លោកបណ្ឌិត នួន ដាញុិល រដ្ឋលេខាធិការ លោកស្រី ឯក គន្ធវារី  អនុរដ្ឋលេខាធិការ លោក ឈន សេដ្ឋា អនុរដ្ឋលេខាធិការ ព្រមទាំងគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ ថែទាំផ្លូវជាលក្ខណៈប្រចាំឆ្នាំ២០២៦ ដំណាក់ កាលទី១ 100% ចំនួន ១៣ ខ្សែមាន

ប្រវែងសរុប ១៤០ ៥០០ ម៉ែត្រ ក្នុងនោះដែរមានផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៩ ខ្សែ ប្រវែង ១០២ ២០០ ម៉ែត្រ ទទឹង ៦,៧ ម៉ែត្រ និងផ្លូវកម្រាល(ល្បាយក្រួស-ខ្សាច់ភ្នំ) ចំនួន ៤ ខ្សែ ប្រវែង ៣៨ ៣០០ម៉ែត្រ ទទឹង ៥,៦ ម៉ែត្រ ស្ថិតនៅឃុំឈើទាល,ស្វាយធំ,កំពង់ចំឡង,ក្រោលគោ,គោកព្រីង, ស្វាយយា ស្រុកស្វាយជំ ឃុំកំពង់ត្រាច ស្រុករមាសហែក ឃុំថ្នាធ្នង់,សង្កែ,កំពង់ចក ស្រុករំដួល ឃុំស្វាយរំពារ,ពពែត ស្រុកស្វាយទាប ឃុំរាជមន្ទីរ,ញរ,សំឡី ស្រុកកំពង់រោទិ៍,ឃុំព្រៃគគីរ, ច្រេស ស្រុកចន្រ្ទា និងសង្កាត់ច្រកម្ទេស,បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

សូមបញ្ជាក់ថា ការចុះពិនិត្យ និងសិក្សានេះ គឺជាការអនុវត្តស្របតាមការណែនាំរបស់ លោករដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែយកចិត្តទុកដាក់ ព្រមទាំងជំរុញឱ្យការស្ថាបនា កែលម្អ និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ប្រកប ដោយគុណភាព ស្របតាមស្តង់ដារបច្ចេកទេស មានភាពធន់ និងអាចប្រើប្រាស់បានយូរអង្វែង ដើម្បីធានាឱ្យការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ ផ្តល់ផលប្រយោជន៍ជាក់ស្តែង និងយូរអង្វែងជូនប្រជាពលរដ្ឋ។

លទ្ធផលនៃការសិក្សានេះ នឹងក្លាយជាទិន្នន័យបច្ចេកទេសដ៏សំខាន់ សម្រាប់រៀបចំគ្រោងប្លង់លម្អិតទាំងតួផ្លូវ និងសំណង់សិល្បការ្យ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស ដោយគិតគូរយ៉ាងហ្មត់ចត់ពីលំហូរទឹក សុវត្ថិភាព ភាពធន់ និងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដើម្បីធានាឱ្យខ្សែផ្លូវអាចប្រើប្រាស់បានគ្រប់រដូវ និងមានអាយុកាលប្រើប្រាស់បានយូរអង្វែង៕

ដោយ៖ សុថាន


ចែករំលែក៖