ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចកង់,គំរាមកំហែងថានឹងសម្លាប់,ទទួលផលចោរកម្ម,ប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ខេត្តកណ្តាល៖ មន្ត្រីនគរបាលស្រុកកៀនស្វាយបានឱ្យដឹងនៅថ្ងៃទី២២ខែសីហានេះថា កាលថ្ងៃទី១៩ខែសីហាឆ្នាំ២០២៦ វេលាម៉ោង១៦និង៤៥នាទី នៅមុខផ្ទះជនរងគ្រោះឋិតក្នុងភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះវង រីភេទស្រីអាយុ៤៩ឆ្នាំជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិអង្គរជ័យឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យ០២នាក់÷១-ឈ្មោះតាំង សុភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរមិនពិត មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ,-ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល១ឆ្នាំ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន,-ធ្លាប់ប្រើប្រាស់គ្រឿងញៀន១០ឆ្នាំនិងតេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)និង២- ឈ្មោះ ឡូញ ភារុនហៅគ្រុន ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅភូមិស្តៅកន្លែង៤ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល,-ធ្លាប់ប្រើប្រាស់គ្រឿងញៀន៤ឆ្នាំ-តេស្ត ទឹកនោមរកសារធាតុញៀន វិជ្ជមាន(+)។

សម្ភារៈបាត់បង់:
កង់ដៃត្រង់
១គ្រឿងតួប្រុស ពណ៍ទឹកក្រូច
វត្ថុតាងចាប់យក:
១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកក)២កញ្ចប់តូច និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
២-ទូរស័ព្ទដៃ១គ្រឿងម៉ាកOppo A57 ពណ៌ខ្មៅ
៣-កង់ដៃត្រង់១គ្រឿងម៉ាកHIGHWAY DEADFLYពណ៌ក្រហម ។
៤-តួនឺវីសឪ១ផ្លែដែកដងជ័រពណ៌លឿង
៥-កូនកន្ត្រៃ១ផ្លែដែកដងជ័រពណ៌ទឹកក្រូច
-លេខរៀងទី១ដល់ទី៥ជារបស់ជនសង្ស័យឈ្មោះឡូញ ភារុន ភេទប្រុស ។
៦-បំណែកកង់ដោះរួចមាន(កែបកង់១, សំបកកង់២,តួកង់១,ម៉ាញ៉ុងកង់១, ឈ្នាន់កង់២)ជារបស់ជនរងគ្រោះ ។

នៅចំពោះមុខនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកកង់ និងគំរាមកំហែងទៅលើកូនប្រុសរបស់ជនរងគ្រោះមែន ហើយកង់ដែលខ្លួនលួចបានយកទៅដូរថ្នាំញៀនពីឈ្មោះឡូញ ភារុន បានថ្នាំ ញៀនកន្លះកញ្ចប់តូច។ មូលហេតុខ្លួនត្រូវការថ្នាំញៀនប្រើប្រាស់។

លុះដល់ម៉ោង១៣:៣០នាទីថ្ងៃខែឆ្នាំដដែល កម្លាំងប៉ុស្តិ៍បន្ទាយដែក សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌស្រុកចុះទៅដល់គោលដៅដែលជនសង្ស័យ ឈ្មោះតាំង សុភ័ណ្ឌ យកកង់ទៅដូរជាមួយនឹងថ្នាំញៀនក៏ឃើញកង់របស់ជនរងគ្រោះដោះបំបែកអស់ទុកនៅមុខផ្ទះ។ បន្ទាប់ មកកម្លាំងបានសាកសួរនិងឆែកឆេរជនសង្ស័យឈ្មោះឡូញ ភារុន(គ្រុន) ឃើញមានថ្នាំញៀនម៉ាទឹកកក ២ កញ្ចប់តូចនៅក្នុងខោប៉ៅខាងមុខ នឹងបន្តឆែកក្នុងបន្ទប់ឃើញមានសម្ភារ: ប្រើប្រាស់ថ្មាំញៀនមួយចំនួនទៀត។

កន្លងមកសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡូញ ភារុន(គ្រុន) យកមកប៉ុស្តិ៍ដើម្បីសាកសួរ។ នៅ ចំពោះមុខនគរបាលជនសង្ស័យឆ្លើយសារភាពថា ខ្លួនបានទទួលយកកង់១គ្រឿងពណ៌ទឹកក្រូចហើយឲ្យថ្នាំញៀនម៉ាទឹកកកកន្លះកញ្ចប់តូចដោះដូរជាមួយនឹងកង់ ហើយខ្លួនបានយកកង់នោះទៅដោះដូរគ្រឿងថ្មីៗដើម្បីចាប់ចូលជាមួយកង់របស់ខ្លួនវិញ ។

បច្ចុប្បន្នកម្លាំងជំនាញសុំគោលការណ៍ដើម្បីឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងបណ្តោះអាសន្ននៅអធិការដ្ឋាននគរបានស្រុកកៀនស្វាយដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕


ចែករំលែក៖