ភ្នំពេញ៖ ករណីទី១: ហិង្សាដោយចេតនា (យកជើងធាក់ចង្កូតម៉ូតូ) នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៤០នាទី នៅចំណុចតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនចំនួន ០៣នាក់។ វត្ថុតាងចាប់យក: ម៉ូតូម៉ាក SUZUKI NEX DIGI ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ តាកែវ 1AE-2780 (មធ្យោបាយជនសង្ស័យជិះធ្វើសកម្មភាព)។ សម្ភារៈដកហូត: ទូរស័ព្ទម៉ាក IPHONE 15 PRO MAX ពណ៌ទឹកប្រាក់, ទូរស័ព្ទម៉ាក IPHONE XS MAX ពណ៌ផ្កាឈូក, ទូរស័ព្ទម៉ាក IPHONE XS MAX ពណ៌ខ្មៅ។
ករណីទី២: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយគ្នាទៅវិញទៅមក) នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០នាទី នៅចំណុចតាមបណ្តោយផ្លូវមហាវិថីចោមចៅ ភូមិចោមចៅ២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនចំនួន ០៤នាក់។ វត្ថុតាងចាប់យក: កាំបិតបុ័ងតោចំនួន ១ដើម, កាំបិតកែច្នៃដងឈើចំនួន ១ដើម, ដំបងឈើមូលចំនួន ១ដើម។
បច្ចុប្បន្នក្រុមក្មេងទំនើង និងវត្ថុតាង ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច