ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២៦ លោក ប៊ី សុភាព អភិបាលនៃគណៈអភិបាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែដែលធ្វើឱ្យប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងដំណាំរបស់បងប្អូនប្រជាពលរដ្ឋគិតត្រឹមម៉ោង ១១:០០ នាទីព្រឹក ប៉ះពាល់ចំនួន ០៤ឃុំ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង សរុបផលប៉ះពាល់រួមមាន៖
-លិចចូលផ្ទះប្រជាពលរដ្ឋ សរុបចំនួន១,៤៦៧ខ្នងផ្ទះ
-ប៉ះពាល់ដំណាំស្រូវ សរុបចំនួន ១,១៤១ហិកតា, ដំណាំពោត ចំនួន០២ហិកតា និងដំណាំរួមផ្សំមានចំនួន០១ហិកតា
-ជន់លិចផ្លូវថ្នល់ សរុបចំនួន៤៨ទីតាំង ស្មើនឹង២២,៦៣៥ម៉ែត្រក្នុងនោះ +ផ្លូវកៅស៊ូ=៣,២២០ម៉ែត្រ,ផ្លូវបេតុង=៦២០ម៉ែត្រ,ផ្លូវក្រាគ្រួសក្រហម=១៣,៥០០ម៉ែត្រនិងផ្លូវដី=៥,២៩០ ម៉ែត្រ។
នៅក្នុងការជន់លិចខាងលើឃុំដែលរងផលប៉ះពាល់រួមមាន៖
១/ឃុំព្រែកនរិន្ទស្ថានភាពទឹកជំនន់ស្ទឹងសង្កែ បានហូរចូលលិចខ្នងផ្ទៈប្រជាពលរដ្ឋចំនួន១,០១៦ខ្នងផ្ទះ ស្មើ នឹង១,២០១គ្រួសារ និងលិចហូរកាត់ប៉ះពាល់សរុបចំនួន៣៩ទីតាំង ស្មើនឹង២១,១១៥ម៉ែត្រ .និងប៉ះពាល់ដំណាំស្រូវ សរុបចំនួន ១,០២៨ហិកតា .ពោត ចំនួន ០២ហិកតា និងដំណាំរួមផ្សំមានចំនួន០១ហិកតា ។
-ផ្លូវកៅស៊ូ=២,៥០០ម៉ែត្រ
-ផ្លូវបេតុង=៥៥០ម៉ែត្រ
-ផ្លូវក្រាលគ្រួសក្រហម=១៣,៣៥០ម៉ែត្រ
;ផ្លូវដី=៤,៧១៥ម៉ែត្រ
២/ឃុំព្រែកហ្លួង ស្ថានភាពទឹកជំនន់ស្ទឹងសង្កែ បានហូរចូលលិចខ្នងផ្ទៈប្រជាពលរដ្ឋចំនួន៣១៣ខ្នងផ្ទះ ស្មើនឹង៣៤៨គ្រួសារ និងលិចហូរកាត់ផ្លូវ និងប៉ះពាល់ដំណាំស្រូវ សរុបចំនួន ១៣៣ហិកតា .
-ផ្លូវកៅស៊ូ=៧២០ម៉ែត្រ
-ផ្លូវបេតុង=៧០ម៉ែត្រ
-ផ្លូវក្រាលគ្រួសក្រហម=១៥០ម៉ែត្រ
៣/ឃុំព្រែកខ្ពប ស្ថានភាពទឹកជំនន់ស្ទឹងសង្កែបានហូរចូលលិចខ្នងផ្ទៈប្រជាពលរដ្ឋចំនួន៨៤ខ្នងផ្ទះ និងហូរកាត់ផ្លូវគ្រួសក្រហម ប្រវែង ៥៨០ម៉ែត្រ ។
៤/ឃុំសំរោងក្នុង ៖ចំនួនផ្ទះប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ បានរងប៉ះពាល់លិចខាងក្រោមផ្ទះ សរុប ៥៨ ខ្នងផ្ទះ និងសាលាបឋមសិក្សាវត្តកែវ ១ទីតាំង។
បច្ចុប្បន្នគិតត្រឹមម៉ោង ១១:០០នាទីព្រឹកនេះ ទឹកស្ទឹងសង្កែនៅចំណុចទំនប់សាលាតាអន បានហក់ឡើងដល់កម្ពស់ ១៣.០៥ម៉ែត្រ ជាកម្ពស់ត្រៀមប្រកាសអាសន្ន ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងសង្កែ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសកុមារតូច។
លោកអភិបាលស្រុកដាក់បទបញ្ជាដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវត្រៀម លក្ខណៈកម្លាំង និងមធ្យោបាយសង្គ្រោះ ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ក្នុងករណីមានគ្រោះអាសន្ន ឬស្ថានភាពទឹកជំនន់បន្តវិវត្តកាន់តែធ្ងន់ធ្ងរឡើងជាយថាហេតុ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច