ព័ត៌មានទាន់ហេតុការណ៍៖

អ្នកព័ត៌មានជើងចាស់មួយរួបសម្រេចចិត្តនាំកូនដើររើសអេតចាយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ អ្នកសារព័ត៌មានជើងចាស់មួយរួបដែលគេស្គាល់ឈ្មោះថាលោកពៅ រី អតីតជាអ្នកសារព័ត៌មានដ៏សកម្មនៅក្នុងខេត្តបន្ទាយមានជ័យ(ចាស់វស្សា)ធ្លាប់តែមានជីវភាពគួរសមក្នុងជីវភាពជាអ្នកសរសេរអត្ថបទលក់ឲ្យកាសែតកម្ពុជាថ្មីជាច្រើនឆ្នាំមកហើយក្នុងអាជីពខាងលើ។

តាមការរៀបរាប់របស់លោកពៅ រី ថាក្នុងវិស័យព័ត៌មានលោកបានចូលបម្រើក្នុងអំឡុងឆ្នាំ១៩៩៣ រហូតមកដល់ខែមិថុនា ឆ្នាំ២០២៦នេះបានសម្រេចឈប់សរសេរអត្ថបទលក់ឲ្យកាសែតខាងលើ។ លោកបន្តថា ការលាឈប់សរសេរអត្ថបទលក់ឲ្យកាសែតកម្ពុជាថ្មីនេះដោយសារកត្តាសេដ្ឋកិច្ចគ្រួសារ។

រកព្រឹកខ្វះល្ងាច ចិញ្ចឹមកូននិងចៅសរុប៩នាក់ ស្នាក់នៅបន្ទប់ជួល៤ម៉ែត្របួនជ្រុងស្ថិតនៅក្នុងភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ។ លោកបញ្ជាក់ថាៈរស់នៅសព្វថ្ងៃដើររើសអេតចាយជាមួយកូនស្រីក្នុងមួយថ្ងៃបានប្រាក់ពីប្រាំពាន់ទៅមួយម៉ីនរៀល ចំណែកប្រពន្ធស៊ីឈ្នួលលាងចានឲ្យគេខំទាំងត្រដរ ពេលខ្លះក៏បានពេលខ្លះទៀតក៏អត់បានប្រាក់ដោយសារពុំមានការងារ។ ទោះជារងនូវសំពាធគ្រួសារដូចទូលភ្នំក៏តស៊ូរស់ដើម្បីកូនប្រពន្ធទាន់ជីវិតនៅរស់ ទំរាំជីវិតមួយនេះលាចាកពីផែនដី។

ការរៀបរាប់របស់លោកហាក់គ្មានអ្នកណាម្នាក់នៅក្បែរជាទីពឹង ព្រោះកាលពីលោកនៅមានស្នាដៃក្នុងវិស័យព័ត៌មានមានមនុស្សម្នាជាច្រើនគាំទ្រ ប៉ុនែ្តពេលធ្លាក់ខ្លួនលាឈប់ពីវិស័យមួយនេះរួមទាំងធ្លាក់ខ្លួនដល់ចំណុចសូន្យសូម្បីតែសាច់ញាតិក៏មើលមិនឃើញ ចំណែកអាយុ៧៣ឆ្នាំ ខ្លួនកាន់តែជរាពាធវង្វេងម្ដងៗ រកខុសរកត្រូវ ភ្នែកកាន់តែងងឹតមើលមិនឃើញ។

ក្នុងនោះលោកក៏សូមអំពាវនាវដល់សប្បុរសជននៅក្រៅស្រុកក៏ដូចជាក្នុងស្រុកមេត្តាជួយគាត់បន្តិចបន្តួចតាមកម្លាំងសទ្ធានៃបុណ្យដើម្បីឲ្យជីវិតរស់ចិញ្ចឹមកូនទំរាំគាត់ធំចេះដឹងរកប្រាក់ ម្យ៉ាងទៀតក៏សូមអំពាវនាវដល់សប្បុរសជនសុំរទេះរុញមួយគ្រាន់រុញជាមួយកូនដើររើសអេតចាយ សំបកកំប៉ុង ប៊ីដុងជ័រលក់បន្តជីវិតរស់បានមួយរយៈទំរាំលាចាកឆ្ងាយពីផែនដីយើង៕

ដោយ៖ វណ្ណា

(លេខរបស់គាត់ 014547 463)🙏🏻🙏🏻🙏🏻


ចែករំលែក៖