ព័ត៌មានទាន់ហេតុការណ៍៖

លោក កែវ រ៉េមី ៖ ក្នុងករណីឳពុករំលោភកូនដែលជាទង្វើតិរិច្ឆានមិនត្រូវឲ្យរួចខ្លួនជាដាច់ខាត និងដាក់ទោសឲ្យធ្ងន់បំផុត

ចែករំលែក៖

ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ បានបង្ហោះលើផេកផ្លូវការថា ៖ ក្នុងនាមជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជាសូមអំពាវនាវដល់សមត្ថកិច្ចត្រូវយកចិត្តទុកដាក់ជាចម្បងបន្ថែមទៀតទៅលើអនីតិជនជាពិសេសក្នុងករណីរំលោភសេពសន្ថវ:ទៅលើអនីតិជន ឬអំពើឃាតកម្មទៅលើអនីតិជន( អំពើឃាតកម្មមិនត្រូវបានលើកលែងឡើយ តែបើការប្រព្រឹត្តនោះមកលើអនីតិជនវិញ គឺត្រូវតែដាក់ទោសទណ្ឌដល់កម្រិតអតិបរមា) ។

លោកផ្តោតយ៉ាងខ្លាំងក្នុងករណីឳពុករំលោភកូនដែលជាទង្វើតិរិច្ឆានមិនត្រូវឲ្យរួចខ្លួនជាដាច់ខាត និងដាក់ទោសឲ្យធ្ងន់បំផុត៕

ដោយ ៖ សិលា


ចែករំលែក៖