ខេត្តតាកែវ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចុះផ្ទាល់ដើម្បីបន្តបោះបង្គោលតម្រាយ/តម្រុយផ្លូវសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។
ក្នុងការចុះពិនិត្យនិងអនុវត្តការងារផ្ទាល់នៅនឹងកន្លែងនោះ ក្រុមការងារបច្ចេកទេសនិងអាជ្ញាធរដែនដីបានធ្វើការបោះបង្គោលបន្ថែមចំនួន ៣០ បង្គោលនិងបានធ្វើការកែសម្រួលចំនួន ៥បង្គោល ដើម្បីធានាឱ្យបាននូវភាពច្បាស់លាស់ ត្រឹមត្រូវតាមស្ដង់ដារបច្ចេកទេសនិងរលូនដល់ដំណើរការរៀបចំគម្រោងប្រវត្តិសាស្ត្រមួយនេះផងដែរ ។
លោក វ៉ី សំណាង បានគូសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់ខ្លាំងបំផុតក្រោមការផ្ដួចផ្ដើមគំនិតដ៏ថ្លៃថ្លាពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច
ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងផ្ដល់ផលប្រយោជន៍យ៉ាងមហាសាលដល់វិស័យសេដ្ឋកិច្ច ដឹកជញ្ជូន ពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គមជាតិទាំងមូល ជាពិសេសគឺការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវរបស់យើងផ្ទាល់តែម្ដង ។
ជាមួយគ្នាដែរ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានយល់ដឹងនិងផ្ដល់ការគាំទ្រយ៉ាងសកម្មដល់ដំណើរការអនុវត្តគម្រោងនេះ ដោយស្មារតីម្ចាស់ការ និងសហការយ៉ាងល្អប្រសើរជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីប្រយោជន៍ជាតិនិងការអភិវឌ្ឍរយៈពេលវែងបន្តទៅមុខសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច