ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទី នៅត្រង់ចំណុចភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ធ្វេីសកម្មភាពចាប់ជំរិតលេីជនរងគ្រោះឈ្មោះ ZHEN ZHIBIN ភេទប្រុស ជនជាតិចិន ស្នាក់នៅទីតាំងកេីតហេតុខាងលេី។
ក្រោយពីទទួលបានព័ត៌មានខាងលេី ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលធ្វើការស្រាវជ្រាវតាមនីតិវិធីនិងជំនាញ រហូតកំណត់បានអត្តសញ្ញាណនិងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលេី ។
លុះមកដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង០៣:០០នាទីទៀបភ្លឺ ត្រង់ចំណុចភូមិចេតិយទ្រេត ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រួមមាន៖
១-ឈ្មោះ HUANG QIAN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន
២-ឈ្មោះ HUANG HUI ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន
៣-ឈ្មោះ HUANG HAI ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន
៤-ឈ្មោះ LUO MIN ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន និងជួយសង្រ្គោះបានជនរងគ្រោះម្នាក់ឈ្មោះ CHEN ZHI BIN ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន ត្រង់ចំណុចភូមិចេតិយទ្រេត ឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ។
វត្ថុតាងដកហូតរួមមាន៖
-អាវុធខ្លីចំនួន០១ដើម
-កាំបិតបត់ចំនួន០១ដើម
-ញញួរចំនួន០១ដេីមនិងសម្ភារៈផ្សេងៗទៀត។
បច្ចុប្បន្នជនសង្ស័យខាងលេីត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី៕


ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច