ខេត្តរតនគិរី ៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត នៅរដ្ឋបាលខេត្តរតនគិរី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំមានវត្តមាន ប្រតិភូអមដំណើរ វត្តមាន លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី លោក-លោកស្រីអភិបាលរងខេត្ត, លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី, លោក-លោកស្រី អភិបាល-អភិបាលរងស្រុក និងមន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត ដោយកិច្ចប្រជុំបូកសរុបនេះប្រព្រឹត្តិទៅនៅសាលមហោស្រពរតនៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។
ក្នុងដំណើរការកិច្ចប្រជុំនេះដែរ មានការអញ្ជើញធ្វើបទអន្តរាគមន៍ពីលោកឧត្ដមសេនីយ៍ស្នងការ ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ការងារអត្តសញ្ញាណកម្ម ព្រមទាំងបទអន្តរាគមន៍របស់អធិការនៃអធិការដ្ឋានក្រុង-ស្រុក ស្តីពីការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការបង្ការទប់ស្កាត់និងបង្ក្រាបបទល្មើស និងការផ្ដល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច