ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់មិននៅ,ផ្ទះគ្រូបង្រៀនមួយខ្នងត្រូវអគ្គីភ័យឆាបឆេះអស់ប្រហែល 60%

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ថ្ងៃទី៣០ខែតុលាឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញ បញ្ជាយ៉ាងម៉ឺងម៉ាត់ពី ឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ទោ ផ្លង ជំនិត អធិការស្រុកពេជ្រាដាបានចុះទៅដល់ កន្លែងករណីភ្លើងឆេះផ្ទះកន្លែង «ម្ចាស់ផ្ទះមានឈ្មោះ ផៃ សារី ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបគ្រូបង្រៀន (ជាប្តី) ប្រពន្ធ ឈ្មោះ ផាន់ លីណា ភេទស្រី អាយុ ៣៦ ឆ្នាំ រស់នៅភូមិឃុំកេីតហេតុខាងលេី ។

+សម្ភារៈឆេះខូចខាតរួមមាន:
១/.ផ្ទះចំនួនមួយខ្នង ថ្មក្រោមឈើលេី ប្រក់ស័ង្កសីទំហំ ៥x១៣ ម៉ែត្រ មានឡៅតឿ
២/.គ្រឿងសង្ហារឹម តុ ទូ គ្រែ កៅអី
៣/ខ្សែដៃមាសទម្ងន់ ៥ជី
៤/.សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ចាន ឆ្នាំង មុង ភួយ សម្លៀកបំពាក់
៥/.លុយចំនួន ៥,០០០,០០០រៀល

មូលហេតុដោយសារទុសេរខ្សែរភ្លើង ពេលម្ចាស់ផ្ទះមិននៅ និងបានចាក់សោរផ្ទះទុកចោល  ចេញទៅខេត្ត ។

សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋានគរបាល ស្រុកពេជ្រាដា ប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័សរុប ចំនួន ៤ ឡាន ស្ថានភាពផ្ទះសង្រ្គោះបាន ៤០% ៕

ដោយ៖ សុរិយា


ចែករំលែក៖