ខេត្តឧត្តរមានជ័យ៖ អនុវត្តតាមបញ្ជាឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី សុឹម វណ្ណៈ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃសៅរ៍ ៥រោចខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនិងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានចាត់កម្លាំងផែនប្រឆាំងគ្រឿង ញៀន និងកម្លាំងផែននគរបាលយុត្តិធម៍ ចុះបង្ក្រាបមុខសញ្ញា រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ស្ថិតក្នុងភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងប្រតិបត្តិការនេះនគរបាល ឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ មានឈ្មោះ ហម ថុណា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ(មានសារធាតុញៀន) ដោយដកហូតសម្ភារៈវត្ថុតាង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE)ចំនួន០៣កញ្ចប់តូច និងទូរសព្ទដៃមួយគ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមទាំងសម្ភារៈវត្ថុតាងខាងលើ កម្លាំងជំនាញបាននាំខ្លួនយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តនិតិវិធីបន្ត៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច