ព័ត៌មានទាន់ហេតុការណ៍៖

ក្តៅគគុកនៅព្រំដែន! ថៃបាញ់គ្រាប់បំភ្លឺ ព្រមានក្រោយការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា ធ្វើឱ្យហោះគ្រាប់ផ្លាតចូលទឹកដីថៃ

ចែករំលែក៖

ទីក្រុងបាងកក៖ យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Khaosod បានឱ្យដឹងថា កងកម្លាំងពិសេស Rajamanu ដែលស្ថិតក្រោមការបញ្ជាការពីកងកម្លាំង Naresuan របស់ថៃ បានសម្រេចបាញ់គ្រាប់បំភ្លឺដើម្បីជាការព្រមាន កាលពីល្ងាចថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៧:១៥ នាទីយប់។ ការចាត់វិធានការនេះបានធ្វើឡើងបន្ទាប់ពីមានគ្រាប់កាំភ្លើងផ្លាតចេញពីការប៉ះទង្គិចគ្នាយ៉ាងស្រួចស្រាវរវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច/កងកម្លាំងតស៊ូ ធ្លាក់ចូលក្នុងស្រុក Mae Sot ខេត្ត Tak នៃប្រទេសថៃ។

ការបាញ់គ្រាប់បំភ្លឺឆ្លើយតបភ្លាមៗនេះ គឺប្រព្រឹត្តទៅស្របតាមបទបញ្ជាប្រតិបត្តិការយោធា (Rules of Engagement – ROE) ដើម្បីការពារអធិបតេយ្យភាព។
ភ្លាមៗនោះដែរ កងកម្លាំងប្រដាប់អាវុធថៃបានដំឡើងកម្រិតសន្តិសុខនៅតាមបណ្តោយព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា ដោយបានដាក់ពង្រាយកងល្បាតបន្ថែម និងរក្សាវត្តមានយោធាយ៉ាងរឹងមាំ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងទប់ស្កាត់រាល់ការប៉ះពាល់ពីគ្រាប់កាំភ្លើង ឬគ្រាប់ផ្លោងឆ្លងដែនដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសជិតខាង ព្រមទាំងដើម្បីធានាឱ្យបានដាច់ខាតនូវសុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋថៃដែលរស់នៅតំបន់ព្រំដែននោះ៕


ប្រភព ៖ (PRU)


ចែករំលែក៖