ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យធ្វេីការចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវ១១៣K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយមានការផ្ទុះវីដេអូមួយពាក់ព័ន្ធនឹងសន្តិសុខម្នាក់បានវាយបុរសចំណាស់ម្នាក់ដែលចង់ចូលទៅលេងល្បែងស៉ីសងនៅទីតាំងខាងលេីតែសន្តិសុខមិនអោយចូល។
អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដោយមាន ការសម្របសម្រួលនីតិវិធីពីលោកស្រី ភី សុីថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសង្ស័យបើកលួចលាក់លេងល្បែងសុីសងខុសច្បាប់ ស្ថិតនៅចំណុចខាងលើ ។
ខណៈដែលកម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះដល់ទីតាំងខាងលេី គឺពុំមានបុគ្គលិក និងភ្ញៀវចូលលេងនោះទេ និងបានពិនិត្យឃើញមានទូបាញ់ហ្គេម និងតុ សម្រាប់លេងល្បែងសុីសងខុសច្បាប់មួយចំនួន ។
ក្រោយត្រួតពិនិត្យរួចហើយ កម្លាំងអាជ្ញាធរ សមត្ថកិច្ចបានធ្វើកំណត់ហេតុ សម្រេចបិទប្លុមបេទីតាំងខាងលើដើម្បីបន្តនីតិវិធី៕

ដោយ៖សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច