ព័ត៌មានទាន់ហេតុការណ៍៖

លោកស្នងការនគរបាលខេត្តកោះកុង បានចាត់ក្រុមការងារចុះទៅស្រាវជ្រាវលើករណីអធិការរងនគរបាលស្រុកស្រែអំបិល ជាលទ្ធផលគឺមានការលួចលេងល្បែង(លេងបៀ) ពិតប្រាកដមែន

ចែករំលែក៖

ខេត្តកោះកុង៖ លោកស្នងការនគរបាលខេត្តកោះកុងបានបញ្ជាក់ថា ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន លោកស្នងការនគរបាលខេត្តកោះកុងបានចាត់ក្រុមការងារចុះទៅស្រាវជ្រាវលើករណីនេះ ដែលជាលទ្ធផលគឺមានការលួចលេងល្បែង(លេងបៀ) ពិតប្រាកដមែន។ ចំពោះករណីនេះ លោកស្នងការនឹងមានវិធានការទៅលើមន្ត្រីនគរបាលដែលល្មើសនឹងបទវិន័យរបស់កងកម្លាំងនគរបាលជាតិ ។
សូមបញ្ជាក់ថា ៖ មានការចែកចាយវីដេអូ និងរូបលើបណ្តាញសង្គមដែលបង្កឱ្យមានការចាប់អារម្មណ៍ និងមន្ទិលសង្ស័យពីសំណាក់មហាជន ដោយក្នុងវីដេអូត្រូវបានគេអះអាងថា លោកវរសេនីយ៍ត្រី សុខ កុសល្យ អធិការរងនគរបាលស្រុកស្រែអំបិល ទទួលបន្ទុកការងារអន្តោប្រវេសន៍បាននាំបក្ខពួកគ្នីគ្នាលេងល្បែងស៊ីសងនៅក្នុងបន្ទប់ធ្វើការរបស់ខ្លួន នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ហេតុការណ៍នេះត្រូវបានគេអះអាងថា បានកើតឡើងតាំងពីដើមខែមេសា ឆ្នាំ២០២៦ មកម្ល៉េះ ប៉ុន្តែទើបតែមានការបែកធ្លាយវីដេអូ និងចែកចាយជាសាធារណៈនៅពេលនេះ។

ក្នុងវីដេអូដែលត្រូវបានចែកចាយគេបានអះអាងថា បុរសដែលអង្គុយលើកៅអី និងចូលរួមក្នុងសកម្មភាពខាងលើ គឺលោកវរសេនីយ៍ត្រី សុខ កុសល្យ ដែលជាអធិការរងទទួលការងារអន្តោប្រវេសន៍ ឬគ្រប់គ្រងជនបរទេស ហើយទីតាំងដែលត្រូវបានគេអះអាងថាមានការលេងល្បែងស៊ីសងនោះ គឺស្ថិតនៅក្នុងបន្ទប់ការងាររបស់លោកផ្ទាល់តែម្តង៕

ដោយ ៖ សិលា


ចែករំលែក៖