ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ទទួលបដិសណ្ឋារកិច្ចជួបជាមួយអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើបដិសណ្ឋារកិច្ចជួបជាមួយ ឯកឧត្តម TRAN TUAN ANH អគ្គកុងស៊ុល សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង និងសហការី ដែលអញ្ជើញមកជួបសំណេះសំណាលសួរសុខទុក្ខ និងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៦) នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានថ្លែងអំណរគុណដល់ ឯកឧត្តម អគ្គកុងស៊ុល និងសហការី ដែលបានឆ្លៀតពេលធ្វើដំណើរមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីជូនពរ និងចូលរួមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ៩វិច្ឆិកា ឆ្នាំ២០២៦នេះ។ បន្ទាប់មក ឯកឧត្តម អគ្គកុងស៊ុល ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា ដែលបន្តរក្សាបានកិច្ចសហប្រតិបត្តិការទំនាក់ទំនងល្អជាមួយគ្នាយ៉ាងជិតស្និទ្ធរហូតមកដល់បច្ចុប្បន្ននេះ និងបានកោតសរសើរដល់កងកម្លាំងនគរបាលខេត្តបាត់ដំបង ដែលបានខិតខំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងខេត្តបានល្អប្រសើរ។ ជាចុងក្រោយ ឯកឧត្តម អគ្គកុងស៊ុល និងលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានជូនកាដូអនុស្សាវរីយ៍ទៅវិញទៅមកផងដែរ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


ចែករំលែក៖