ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ​គូសបញ្ជាក់អំពីការកសាងឥរិយាបថក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ

ចែករំលែក៖

កិច្ច​ប្រជុំពេញអង្គលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបើកធ្វើ​នៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៦ដើម្បីសិក្សាស្រាវជ្រាវអំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ។

ការធ្វើអភិបាលកិច្ចជាតិចាំបាច់ត្រូវតែធ្វើអភិបាលកិច្ចបក្សជាមុនសិន។​ លោក Xi Jinping​ ប្រធានរដ្ឋចិនបានគូសបញ្ជាក់អំពីការកសាងឥរិយាបថក្នុងការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ

​​”​ការកែលម្អឥរិយាបថចាំបាច់ត្រូវតែធ្វើពីថ្នាក់លើដល់ថ្នាក់ក្រោម ហើយថ្នាក់លើធ្វើជាគំរូសម្រាប់ថ្នាក់ក្រោម។”

តាំងពីសមាជកបក្សកុម្មុយនីស្តចិនលើកទី ១៨ មក មជ្ឈិមបក្សដែលមានលោក Xi Jinping ​ជាប្រមុខស្នូលបានតាក់តែងនិងអនុវត្តជាក់ស្តែងនូវការកំណត់ទាំង ៨ ចំណុចដែលបានធ្វើឱ្យឥរិយាបថបក្ស និងនយោបាយមានមុខមាត់ថ្មីស្រឡាង។

អគ្គលេខាធិការបក្សលោក Xi Jinping​​ បានធ្វើជាគំរូ៖ ពេលលោកចាកពេញពីក្រុងប៉េកាំងអញ្ជើញទៅត្រួតពិនិត្យការងារនៅខេត្តក្វាំងទុងក្រោយពីសមាជកបក្សកុម្មុយនីស្តចិនលើកទី ១៨ លោកបានបង្គាប់មិនឱ្យបិទផ្លូវនិងក្រាលព្រំក្រហមទេ, ពេលលោកចុះត្រួតពិនិត្យការងារនៅស្រុក Fuping ​ខេត្ត Hebei លោកទទួលទានអាហារប្រចាំថ្ងៃដោយកំណត់យ៉ាងតឹងរ៉ឹងនូវម្ហុបបួនមុខនិងសម្លមួយមុខតែប៉ុណ្ណោះ,  នៅតំបន់រងគ្រោះរញ្ជូយដី Lushan ខេត្ត Sichuan​ លោកបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរហូតដល់យប់ជ្រៅ ហើយបានស្នាក់នៅក្នុងផ្ទះបណ្តោះអាសន្ន។ល។

លោក Xi Jinping​​ បាននាំមុខអនុវត្តយ៉ាងតឹងរ៉ឹងនូវការកំណត់ទាំង៨ចំណុចរបស់មជ្ឈិមបក្ស​និងបទប្បញ្ញត្តិលម្អិតសម្រាប់ការអនុវត្តដែលបានបង្ហាញពីជំនឿដ៏មុតមាំ​តាមរយៈសកម្មភាពជាក់ស្តែង។

“​ចាំបាច់ត្រូវតែកសាងឥរិយាបថបក្សយ៉ាងខ្ជាប់ខ្ជួន ដោយសារវាជាដំណើរការដែលគ្មានទីបញ្ចប់។ ”

អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ យុទ្ធនាការអប់រំជាសមូហភាពក្នុងបក្សបានផ្ដល់អាទិភាពលើការកែលម្អឥរិយាបថជាប់រហូតមក។ ចាប់ពីការបង្ក្រាបការលើ្មសបទប្បញ្ញត្តិទាក់ទងនឹងការទទួលស៊ីផឹក និងការទទួលយក និងការផ្តល់អំណោយ រហូតដល់ការទប់ស្កាត់ការខ្ជះខ្ជាយអាហារ និងការកែតម្រូវ «បរិយាកាសមិនល្អក្នុងក្លឹបឯកជន» រហូតដល់ការប្រយុទ្ធប្រឆាំងនឹងទម្រង់និយមជាបន្តបន្ទាប់ដើម្បីកាត់បន្ថយបន្ទុកថ្នាក់មូលដ្ឋាន ចលនាផ្លាស់ប្តូរឥរិយាបថបានអនុវត្តពាសពេញប្រទេសចិន។

«ការកសាងឥរិយាបថល្អជាមួយនឹងច្បាប់តឹងរ៉ឹងដើម្បីជំរុញទឹកចិត្តសមាជិកបក្ស​ និងកម្មាភិបាលឱ្យខិតខំធ្វើការ បង្កើតអាជីព ទទួលខុសត្រូវ និងបម្រើប្រជាជន»។

នៅឆ្នាំនេះ យុទ្ធនាការអប់រំក្នុងបក្សដែលផ្តោតលើក្រុមថ្នាក់ដឹកនាំពីថ្នាក់ស្រុកឡើង ជាពិសេស អ្នកទទួលខុសត្រូវផ្ទាល់ ដែលជាកម្មវិធីសិក្សា និងអប់រំស្តីពីការបង្កើតគំនិតយល់ដឹងត្រឹមត្រូវអំពីការធ្វើអភិបាលកិច្ច ត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅនៅក្នុងបក្សទាំងមូល។

«ឆ្នាំនេះគឺជាឆ្នាំចាប់ផ្តើមនៃការអនុវត្ត “ផែនការប្រាំឆ្នាំលើកទី១៥” ហើយក្រុមថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់តាមមូលដ្ឋាននឹងត្រូវបានផ្លាស់ប្តូរអាណត្តិម្តងមួយៗ។ វាមានសារៈសំខាន់និងចាំបាច់បំផុតក្នុងការជំរុញការបង្កើត និងការអនុវត្តគំនិតយល់ដឹងត្រឹមត្រូវស្តីពីការធ្វើអភិបាលកិច្ចក្នុងចំណោមក្រុមថ្នាក់ដឹកនាំ និងកម្មាភិបាលគ្រប់ជាន់ថ្នាក់តាមរយៈការសិក្សា និងការអប់រំ»។ លោក Xi Jinping បានពន្យល់អំពីការពិចារណាសំខាន់ៗនៅពីក្រោយយុទ្ធនាការអប់រំជាសមូហភាពនេះ៕

ប្រភព ៖ (CCFR) 


ចែករំលែក៖