ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ភឹម ភីរ៉ា អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តក្រចេះ ។
ដោយមានការចូលរួមលោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់និងប្រធាន អនុប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីសាលាខេត្ត នៅសាលប្រជុំមេគង្គសាលាខេត្ត ។
លោក ភឹម ភីរ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា លោក លោកស្រីដែលបាន ប្រកាសតែងតាំងចូលកាន់មុខតំណែងសម្រាប់តួនាទីថ្មី ត្រូវខិតខំរួមគ្នាដើម្បីបន្តពង្រឹង និងដាក់ចេញនូវផែនការសកម្មភាពការងារតាមទីចាត់ការ និងការិយាល័យនីមួយៗ ជាពិសេសការផ្ដល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។
លោក ភឹម ភីរ៉ា អភិបាលរងខេត្ត បានជំរុញដល់មន្ត្រីទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានាពាក់ព័ន្ធនិងតួនាទីភាកិច្ចរបស់ខ្លួន និងត្រូវ បង្កើនកិច្ចសហការល្អរវាងទីចាត់ការ អង្គភាព និងការិយាល័យនីមួយៗឲ្យបានល្អប្រសើរក្នុង ការបំពេញភារកិច្ចដោយឈរលើស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តគោលការណ៍ច្បាស់លាស់ និងភាពម្ចាស់ការ ព្រមទាំង ត្រូវយកចិត្តទុកដាក់បន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចប្រកបដោយសក្តានុពល និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយត្រូវតម្កល់ប្រយោជន៍រួមរបស់អង្គភាពជាអាទិភាព៕

ប្រភព ៖ រដ្ឋបាលខេត្តក្រចេះ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច