ខេត្តមណ្ឌលគិរី៖ ដោយអនុវត្តតាមអនុសាសន៍ពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នង ការ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីសម្រប សម្រួលនីតិវិធីដោយ លោក ស៊ាវ ងីឈាន់ ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កម្លាំងនគរបាលបានចុះអនុវត្តនៃការបង្គាប់ឲ្យឆាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវះ ។
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ លោកស្រី ឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរងទទួលផែនការងារប្រឆាំងការជួញដួរមនុស្ស និងការពារអនីតិជនបានដឹកនាំ សហការជាមួយ កម្លាំងអធិការរដ្ឋាននគរបាលស្រុកស្នួល នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ អនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនលេខ205(គ)ជ ច ន /26របស់ចៅក្រមជម្រះករណី (រំលោភសេពសន្ថវះ មានស្ថានទម្ងន់ទោស )ទាក់ទងនិងជនរងគ្រោះកាលពីអំឡុង ឆ្នាំ ២០១៩ ឆ្នាំ២០២៤ និងថ្ងៃទី៧ ខែមករាឆ្នាំ២០២៦ ប្រព្រឹត្តនៅភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពិរុទ្ធជន ឈ្មោះ រឿន ភារម្យ កើតឆ្នាំ១៩៩៦ មានទីលំនៅភូមិ ចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ៕

ដោយ៖ សុរិយា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច