ខេត្តព្រះវិហារ ៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ប្រចាំទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៅគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ក៏បាននាំយកថវិកា គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ ប្រគល់ជូន
១. ប្រគល់ជូនឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ រួមមាន៖
ថវិកា ចំនួន ៥ម៉ឺនដុល្លារ
អង្ករ ចំនួន ៥០តោន
ប្រេងសាំង ចំនួន ១ម៉ឺនលីត្រ
ប្រេងម៉ាស៊ូត ចំនួន ១ម៉ឺនលីត្រ។
២. ប្រគល់ជូនកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ប្រចាំខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចំនួន ៦វរសេនាតូច ដោយក្នុងមួយវរសេនាតូច ទទួលបាន៖
ថវិកា ចំនួន ១០លានរៀល
អង្ករ ចំនួន ៥តោន
មីកញ្ចប់ ចំនួន ១០០កេសធំ
គុយទាវកញ្ចប់ ចំនួន ៧៥កេសធំ
ត្រីខកំប៉ុង ចំនួន ៣០កេស
ទឹកត្រី ចំនួន ៣០យួរ
ទឹកស៊ីអ៉ីវ ចំនួន ៣០យួរ
សាច់ក្រក ចំនួន ៣០គីឡូក្រាម
ទឹកបរិសុទ្ធ ចំនួន ៥០កេស
តង់ ចំនួន ៥០តង់។
៣. ក្រុមគ្រូពេទ្យ ថវិកា ចំនួន ៥លានរៀល៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច