ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនក្មេងទំនើង ៤នាក់ពាក់ព័ន្ធ សកម្មភាពបង្ហោះម៉ូតូនៅផ្លូវបេតុង ក្នុងភូមិសាស្ត្រឃុំព្រៃវិហារ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ២០២៦ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី បានធ្វើការអប់រំក្មេងទំនើង ៤នាក់ ពាក់ព័ន្ធសកម្មភាពបង្ហោះម៉ូតូ នៅផ្លូវបេតុងភូមិសាស្ត្រឃុំព្រៃវិហារ៖

១-ឈ្មោះ នាង ថាន ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិព្រៃទំនប់ ឃុំមហាឬស្សី ស្រុកកងពិសី

២-ឈ្មោះ ផង់ សំណាង ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិព្រៃនប់ ឃុំមហាឬស្សី ស្រុកគងពិសី

៣-ឈ្មោះ ហៀម ដានូ ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិត្រាចកុះ ឃុំមហាឬស្សី ស្រុកកគងពិសី

៤-ឈ្មោះ វ៉ាង ករណា ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិត្រពាំងទាប ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ

បច្ចុប្បន្នយុវជនទាំងបួននាក់ត្រូវបានកោសក់ពុះជើងក្អែក អប់រំធ្វើកិច្ចសន្យា និងដកហូតម៉ូតូ ដែលធ្វើសកម្មភាព រក្សាទុក ៩០ថ្ងៃ៕

ដោយ៖ សុរិយា


ចែករំលែក៖