ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩លោកត្រាំនៅតែរំលឹកពីកច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ដែលទាមទារឲ្យសៀមគោរពនិងអនុវត្តឲ្យបានគត់មត់?
២ – លោកត្រាំទាមទារឲ្យសៀមគោរពបទឈប់បាញ់ ដើម្បីអាចឲ្យជនភៀសសិកនិងកុមារជាង២ម៉ឺននាក់អាចបានត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព។
៣- លោកត្រាំនិយាយថាសៀមបានលុបចោលពន្ធគយលើទំនិញនាំចូលសៀមពីសហរដ្ឋអាមេរិកទាំងអស់ តែអនុទិនថាជាជោគជ័យរបស់ខ្លួន?
៤- ការវាស់វែងបោះបង្គោលខ័ណ្ឌសីមាព្រំដែន គឺជាដើមចមធ្វើឲ្យជ្រះស្រឡះបញ្ហាទំនាស់ព្រំដែន។
៥- បើសៀមបដិសេធមិនចូលរួមនិងសហការបោះបង្គោលព្រំដែនទេ មានន័យថាសៀមមិនចង់បានព្រំដែនជាមួយកម្ពុជាមានការជាក់លាក់និងស្ថិរភាពទេ?
៦- បើសៀមមិនចង់បានព្រំដែនជាក់លាក់និងស្ថិរភាពទេ មានន័យថាសៀមមិនចង់បានសន្តិភាពជាមួយកម្ពុជាទេ។
៧- កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី កិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីននិងកិច្ចប្រជុំAIPA សុទ្ធតែបានទាមទារឲ្យសៀមគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានា បើសៀមនៅមិនព្រមគោរពនិងអនុវត្តទេ មានន័យថាសៀមនៅតែមានមហិច្ឆតាឈ្លានពាននិងលេបទឹកដីកម្ពុជា ដែលធ្វើឲ្យសៀមត្រូវឯកោពីសហគមន៍អន្តរជាតិនិងពិភពលោក។
៨- ការចុះវាស់វែងនិងបោះបង្គោលព្រំដែនជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-សៀម និងដើម្បីសន្តិភាពយូរអង្វែង រវាងប្រទេសទាំង២កម្ពុជា-សៀម។
៩- អនុទិនមិនអាបោកលោកត្រាំបានទេ គឺសៀមទេដែលរំលោភបទឈប់បាញ់និងកំពុងឈ្លានពានកម្ពុជា?
១០- សៀមចង់ឲ្យអាមេរិកបន្ធូរពន្ធពាណិជ្ជកម្មឲ្យសៀម តែជាលទ្ធផលបែរជាសៀមលុបចោលពន្ធពាណិជ្ជកម្ម១០០%ឲ្យសហរដ្ឋអាមេរិកវិញ៕

ដោយ ៖ លោក សុខ ឥសាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច